សង្ក្រាន្ត ប៊ូសស្ត្រង កំពង់ឆ្នាំង បងប្អូនយើងសប្បាយជាភាតរភាព
ក្រឡេកមើលទៅទឹកមុខអ្នកចូលរួមកម្មវិធីសង្ក្រាន្ត ប៊ូសស្ត្រង កំពង់ឆ្នាំង ម្នាក់ៗគឺពិតជារីករាយពោពេញទៅដោយស្នាមញញឹមញញែមជាភាតរភាពគួរជាទីមោទនណាស់។ មិនថាអ្នកលក់ដូរ ឫអ្នកមកកំសាន្តឬ រស់នៅក្នុងខេត្តកំពង់ឆ្នាំងនេះផ្ទាល់ទេ គឺសុទ្ធតែមានភាពរីករាយរាក់ទាក់ សប្បាយអបអរសាទរ ទាំងទេវតាឆ្នាំថ្មី ទាំងការរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះ។

យើងឃើញថានាកំឡុងពេលសង្ក្រាន្ត នេះមានការរៀបចំទាក់ទាញជាច្រើនកន្លែងដូចជា មានផ្ទះស្លឹករបស់ភូមិកសិករដែលធ្វើអំពីស្លឹកសុទ្ធសាធអមទៅដោយការដាក់តាំងជាមួយក្អមឆ្នាំងមួយចំនួន។ មានទាំងផ្ទះប្រពៃណីធ្វើអំពីចម្រៀកឬស្សីត្បាញបញ្ចូលគ្នារៀបជាជញ្ជាំង និងប្រក់ទៅដោយស្លឹកស្បូវយ៉ាងទាក់ទាញ អមទៅដោយការដាក់តាំងលំអរបន្ថែមជាមួយកង់រទះ និងមួកស្លឹកត្នោតផងដែរ។ ក្រៅពីនេះក៏នៅមានរទះសាលីទុកសម្រាប់បងប្អូនយើងចូលមកថតរូបលេងទៀតផង។ មិនតែប៉ុណ្ណោះទេក៏នៅមានការដាក់តាំងលក់ដូរជួនបងប្អូនជាច្រើនស្តងផងដែរ។


បន្ទាប់ពីមានការរៀបចំជាច្រើនមកហើយក៏នៅមានរបស់ម៉្យាងដែលសំខាន់ជាងគេនៅក្នុងសង្ក្រាន្តនេះដែលប្រជាជនគ្រប់គ្នាដែលបានមកចូលរួមសង្ក្រាន្តហើយត្រូវតែចូលមកថតរូបទុកជាអនុស្សាវរីយ៍ដោយខានមិនបាននោះគឺ រូបអក្សរ កំប៉ុង ប៊ូសស្ត្រង កំពង់ឆ្នាំង ។ បងប្អូនជាច្រើនគ្រប់ស្រទាប់វ័យទាំងអស់បាននាំគ្នាចូលមកថតរូបទុកជាអនុស្សាវរីយ៍គ្រប់គ្នាៗ ជាមួយនិងទឹកមុខមោទនភាពឈ្មោះខេត្តរបស់ខ្លួន។


ដូចនេះសូមបងប្អូនដែលមានបំណងចង់ចូលរួមលេងកំសាន្តសប្បាយ សូមអញ្ជើញមកចូលរួមសង្ក្រាន្ត ប៊ូសស្ត្រង កំពង់ឆ្នាំងទាំងអស់គ្នាដើម្បីជាមុខមាត់ខេត្តយើង ក៏ដូចជាលើកស្តួយវិស័យបុណ្យប្រពៃណីជាតិយើងឲ្យបានគ្រប់ៗគ្នា។








