ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បងប្រុសម្នាក់បង្ហោះថាកសិផលម៉ាក់ប៉ាគាត់ ដាំបានផលហើយ យកទៅសួរអ្នកលក់ អ្នកលក់ឆ្លើយថា ” ជាប់ម៉ូយជាមួយយួនហើយ ជាប់ម៉ូយជាមួយសៀមហើយ” ខឹងចិត្តពេក ដាក់ឲ្យគោស៉ី

    BY Khmernote Media February 12, 2020
    បងប្រុសម្នាក់បង្ហោះថាកសិផលម៉ាក់ប៉ាគាត់ ដាំបានផលហើយ យកទៅសួរអ្នកលក់ អ្នកលក់ឆ្លើយថា ” ជាប់ម៉ូយជាមួយយួនហើយ ជាប់ម៉ូយជាមួយសៀមហើយ” ខឹងចិត្តពេក ដាក់ឲ្យគោស៉ី

    ថ្មីៗនេះបងប្រុសម្នាក់ដែលមានឈ្មោះ Master King Man បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកថា៖ កសិផលម៉ាក់-ប៉ាគាត់ ភូមិ ព្រែកត្រប់ ឃុំ ព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្ត បាត់ដំបង ដោយគាត់បានរៀបរាប់ថា ៖ ” ពេលមិនទាន់ដាំបានផល បន្លែ ផ្លែឈើ យកមកពីយួន យកមកពីសៀម ថ្លៃនោះថ្លៃ ដល់ដំណាំខ្មែរយើងបានផល 1kg = 500 រៀល ឬគ្មានអ្នកទិញ, សំណាងហើយ ចេះគោវាសីុ បើគោទៅសីុរបស់យួន របស់សៀមទៀត ចប់ហើយ។

    អ្នកលក់គាត់ថា ជាប់ម៉ូយជាមួយយួនហើយ ជាប់ម៉ូយជាមួយសៀមហើយ ចឹងគាត់អត់បានជួយទិញយើងទេ៘” ក្រោយមកឃើញគាត់បង្ហោះថា៖ ឥលូវលក់បាន 1kg = 500 រៀលហើយ ក្រោយពីផុសរួចបានបន្តិច មានអ្នកទៅជួយទិញហើយ អរគុណនូវទឹកចិត្តអាណិតស្រលាញ់។ សុំអ្នកបងប្អូនប្រជាពលរដ្ឋ និងអ្នកលក់បន្លែផ្លែឈើទាំងអស់មេត្តាគាំទ្រផផលិតផលកសិកម្មរបស់ខ្មែរយើងផង៕ ប្រភព៖ Master King Man

    Share This Post:
    MPO4D jitutoto mpo4d Mpoplay