ព័ត៌មានជាតិ

តើបត់ស្តាំពេលភ្លើងស្តុបក្រហមបែបណា ទើបសមត្ថកិច្ចមិនផាកពិន័យ?

BY
Khmernote Media
February 12, 2020

ជាការពិតណាស់បងប្អូនប្រជាពលរដ្ឋមួយចំនួន មិនទាន់បានជ្រាបច្បាស់នូវឡើយចំពោះ ករណីបត់ស្តាំខណៈភ្លើងស្តុបក្រហមបែបណា ទើបចៀសវាងក្នុងការផាកពិន័យរបស់សមត្ថកិច្ចបាន? ខាងក្រោមនេះជាការបង្ហាញរបស់សមត្ថកិច្ចនូវប្រភេទភ្លើងស្តុបក្រហមដែលអ្នកមិនអាចបត់ និងបត់បាន៖

១. ភ្លេីងសញ្ញាចរាចរណ៍ពណ៌ ក្រហម មិនមានសញ្ញាព្រួញ (ដូចបង្ហាញក្នុងរូបភាព ) លោកអ្នកអាចបត់ស្តាំបានដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមិនមានឧបសគ្គនៅខាងមុខ និងអ្នកបើកបរនៅស្តាំដៃទៀត។ សូមបញ្ជាក់ថាប្រសិនបើបងប្អូនត្រូវរងការផាកពិន័យក្នុងចំណុច១នេះ បងប្អូនអាចរាយការណ៍តាមរយៈការខមមិននៅក្នុងផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

២. ភ្លេីងសញ្ញាចរាចរណ៍ដែលមានព្រួញពណ៌ ក្រហម បែបនេះ ( ដូចបង្ហាញក្នុងរូបភាព ) លោកអ្នកមិនអាចបត់ស្តាំបានទេ ទោះក្នុងករណីមិនមានឧបសគ្គនៅខាងមុខក៏ដោយ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: