ព័ត៌មានជាតិ
មន្ត្រីអះអាងថា ផ្នែកពេទ្យនឹងចុះទៅយកសំណាកនៅលើនាវាទេសចរណ៍យកទៅត្រួតពិនិត្យសិន មុននឹងអនុញ្ញាតអោយមនុស្សនៅលើនាវាឡើងមកលើផែ ដើម្បីធានាថា មិនមានអ្នកណាម្នាក់ឆ្លងមេរោគ
BY Khmernote Media
February 13, 2020
ខេត្តព្រះសីហនុ៖ នាវាខ្នាតយក្សលំដាប់អន្តរជាតិ ដែលមានផ្ទុកភ្ញៀវទេសចរ និងនាវិកសរុបជាង ២០០០ នាក់ បានកំពុងតែរំកិលខ្លួនចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុហើយ តាមការអះអាងពីមន្ត្រីបានឲ្យដឹងថា ផ្នែកពេទ្យក៍បានចុះទៅយកសំណាកនៅលើនាវាទេសចរណ៍ Westerdam ដើម្បីត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅលើនាវាជាមុនសិន មុននឹងអនុញ្ញាតអោយមនុស្សនៅលើនាវា ឡើងមកលើផែ ដើម្បីធានាថា មិនមានអ្នកណាម្នាក់ឆ្លងមេរោគ។
សូមរំលឹកថានាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង




