Nokia ចែករំលែកក្តីស្រឡាញ់ក្នុងថ្ងៃពិសេស ទិញ Nokia 2.3, 6.2 និង 7.2 ថ្ងៃនេះ នឹងទទួលបានកាដូពិសេស
PR February 13, 2020 Khmernote

HMD Global គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដៃយីហោម៉ាក Nokia ដែលជាស្មាតហ្វូនទំនើបឈានមុខគេមួយក្នុងប្រទេសកម្ពុជា ហើយកាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនទើបតែបានបញ្ចេញកំពូលស្មាតហ្វូនទំនើបចុងក្រោយ 3 ម៉ូដែលលើទីផ្សារដើម្បីតម្រូវចិត្តអតិថិជន ពិសេសយុវវ័យ គឺម៉ូដែល Nokia 2.3, Nokia 6.2 និង Nokia 7.2 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តការ Android ។

ដោយឡែកនៅក្នុងឱកាសថ្ងៃនៃសេចក្តីស្រឡាញ់នេះ Nokia បានចូលរួមចែករំលែកក្តីស្រឡាញ់ដល់អតិថិជនទាំងអស់ ដោយគ្រាន់តែជាវទូរស័ព្ទ Nokia 2.3 តម្លៃ 115 ដុល្លារ លោកអ្នកនឹងមានការថែមជូនអាវយឺត Nokia ដ៏ស្រស់ស្អាតមួយ។ សម្រាប់ការជាវទូរស័ព្ទ Nokia 6.2 តម្លៃ 219 ដុល្លារ និង Nokia 7.2 តម្លៃ 289 ដុល្លារ លោកអ្នកក៏នឹងទទួលបានជើងទម្រទូរស័ព្ទមួយគ្រឿងភ្លាមៗដែរ ដែលការថែមជូនដ៏ពិសេសនេះនឹងធ្វើឡើងចាប់ពីថ្ងៃនេះតទៅ ។

ស្របនឹងការផ្តល់ជូននេះ Nokia ក៏បានបង្ហាញនូវលក្ខណៈពិសេស និង សមត្ថភាពដ៏ខ្លាំងរបស់ម៉ូដែលទូរស័ព្ទស៊េរីទំនើបចុងក្រោយទាំង 3 នេះផងដែរ៖

1-Nokia 2.3
Nokia 2.3 គឺជាទូរស័ព្ទស៊េរីទំនើបចុងក្រោយ ដែលបំពាក់កាមេរ៉ាភ្លោះទំហំ 13MP/2MP ភ្ជាប់បច្ចេកវិទ្យា AI ជួយឱ្យលោកអ្នកថតរូបបានកាន់តែស្អាត ភ្លឺច្បាស់ត្រជាក់ភ្នែក ។ ស្មាតហ្វូននេះប្រើអេក្រង់ប្រភេទ HD+ ជាមួយទំហំ 6.2 អ៊ីង កាន់ថ្មបានរហូតដល់ទៅ ២ ថ្ងៃ ដោយអាចរីករាយនឹងកម្មវិធីកម្សាន្តយ៉ាងសម្បូរបែបមិនព្រួយបារម្ភ ។ អ្វីដែលកាន់តែពិសេស ស្មាតហ្វូន Nokia 2.3 នេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android™ ហើយវាក៏នឹងទទួលបានការធ្វើបច្ចុប្បន្នភាព (Update) ប្រចាំខែរយៈពេលដល់ទៅ 3 ឆ្នាំ និង ការតម្លើងទៅកាន់ Android™ 10 ឆាប់ៗក្នុងការធានាថាស្មាតហ្វូននេះកាន់តែមានភាពល្អប្រសើរជាងមុន ។ Nokia 2.3 ក៏នាំមកជាមួយនូវប្រព័ន្ធចំណាំមុខ និង ការដោះសោរដោយស្កេនមុខផងដែរ ។

2-Nokia 6.2
Nokia 6.2 គឺជាម៉ូដែលទូរស័ព្ទមានលក្ខណៈសម្បត្តិជាច្រើនតម្រូវចិត្តយុវវ័យ ដោយត្រូវបានរចនាឡើងមានភាពទាក់ទាញឥតខ្ចោះទាំងអេក្រង់ និង ផ្នែកខាងក្រោយដែលមានកាមេរ៉ា 3 គ្រាប់ នៅក្នុងស៊ុមរាងមូល ខុសប្លែកពីកាមេរ៉ារបស់ទូរស័ព្ទដទៃទៀត ហើយវាក៏មានបង្កប់សេនស័រស្កេនម្រាមដៃផងដែរ ។ សម្រាប់កាមេរ៉ាមុខមានទំហំ 8MP, វាមានមុខងារ Always-on HDR with Pure Display, បន្ទះឈីប Snapdragon 636, ថាមពលថ្មទំហំ 3,500mAh អាចប្រើបានរយៈពេល 2 ថ្ងៃ សម្រាប់បម្រើដល់ការកម្សាន្តនានា ។ Nokia 6.2 មានRAM ទំហំ 4GB និង ទំហំផ្ទុក 64GB, កាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 16MP, កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP ហើយអាចដាក់ស៊ីមកាតបាន 2 និង បន្ថែម Memory ក្រៅបាន ព្រមទាំងអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 ឆាប់ៗ ។

3-Nokia 7.2
Nokia 7.2 គឺជាស្មាតហ្វូនដែលមានការឌីស្សាញផ្នែកខាងក្រៅដូចគ្នាទៅនឹងស្មាតហ្វូន 6.2 ដែរ ប៉ុន្តែមានភាពខុសប្លែកសម្រាប់លក្ខណៈសម្បត្តិខាងក្នុងរបស់វាខ្លាំងជាង ដូចជា កាមេរ៉ា ជាដើម ។ កាមេរ៉ាមុខរបស់វាមានទំហំ 20MP Quad Pixel f/2.0 ZEISS Optics ហើយវាមានមុខងារ Always-on HDR with Pure Display, ប្រើបន្ទះឈីប Snapdragon 660, មានថាមពលថ្មទំហំ 3,500mAh អាចប្រើបានរយៈពេល 2 ថ្ងៃ សមស្របនឹងការកម្សាន្តផ្សេងៗដោយមិនព្រួយបារម្ភអ្វីនោះទេ ។ Nokia 7.2 មាន RAM ទំហំ 6GB និង ទំហំផ្ទុក 128GB, មានកាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 48MP with ZIESS Optics , កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP ដែលវាអាចធ្វើឱ្យរូបថតរបស់អ្នកច្បាស់ ស្អាត ទោះថតនៅទីងងឹត ។ កំពូលស្មាតហ្វូននេះអាចដាក់ស៊ីមកាតបាន 2 និង បន្ថែម Memory ក្រៅបាន ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 ថែមទៀត ៕