ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្ដ Mercedes S350 បេីកលឿនពេកជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំណែកម្ចាស់ប្លុងរថយន្តចោល រត់គេចខ្លួនបាត់ស្រមោល

    BY Khmernote Media February 13, 2020
    រថយន្ដ Mercedes S350 បេីកលឿនពេកជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំណែកម្ចាស់ប្លុងរថយន្តចោល រត់គេចខ្លួនបាត់ស្រមោល

    រាជធានីភ្នំពេញ ៖ រថយន្ដ Mercedes S350 បេីកលឿនពេក ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរបាំងថ្មមួយបាំងខ្ទាតចេញទៅលេីគន្លងផ្លូវ ចំណែករថយន្តខ្ទេចផ្នែកខាងមុខ និងផ្ទុះកង់មុខខាងឆ្វេង បានបើកបន្តដំណើរទៅមុខទៀតដល់ម្ដុំស្តុបចេនឡាផ្សារដេីមគ ក៏បានប្លុងរថយន្តចោល ហេីយចុះគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង០១:១០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២០នេះ នៅត្រង់ចំណុចស្តុបបន្ទាយស្លឹក ផ្លូវបំបែកជាបួន លេីផ្លូវម៉ៅសេទុង កែងផ្លូវ២០៥ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកសឺដេសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2Q-7090 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅទុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកទ្រូងផ្លូវបាក់អស់ចំនួន២កង់ រួចព្យាយាមបើករត់ រហូតមកដល់ចំណុចផ្លូវ២១៧កែងម៉ៅសេទុង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ម្ចាស់ទុករថយន្ដចោលរួចបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌទួលគោកបានទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌបឹងកេងកង សហការជាមួយ ជំនាញ ចុះមកវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

    អត្ថបទ៖ បងម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay