PR

គ្រូបង្រៀនផាត់មុខធ្វើសក់ល្បីឈ្មោះម្នាក់ ទៅរៀនដល់ក្រៅប្រទេសតែមិនភ្លេចពាំនាំវប្បធម៌ខ្លួនទៅផ្សព្វផ្សាយនោះទេ

BY
Khmernote Media
February 13, 2020

ដូចដែលធ្លាប់បានចុះផ្សាយពីប្រវត្តិរបស់អ្នកគ្រូរាជនី ដែលមានឈ្មោះបោះសំលេងនៅលើវិស័យផាត់មុខធ្វើសក់កូនក្រមុំ និងអតិថិជនផ្សេងៗនៅតាមកម្មវិធីនានារួចមកហើយ ដោយអ្នកគ្រូរាជនី នេះឯងដែលគេស្គាល់តាមរយៈការធ្វេីម៉ូតសក់ស្អាតៗនិងប្លែកៗ បំបែកម៉ូតពីម៉ូតមួយទៅម៉ូតមួយយ៉ាងល្អឥតខ្ចោះ បន្ទាប់ពីនោះអ្នកគ្រូក៏មិនសំចៃដៃដោយបង្ហាញស្មាដៃផាត់មុខតាមរយះការផាត់មុខលេីកូនក្រមុំនិងម៉ូឌែលជាច្រេីននាក់ប្រចាំសាលារបស់គាត់។

ទន្ទឹមនិងនោះផងដែរលេីកនេះអ្នកគ្រូរាជនី បានសហការជាមួយ ណុបដាណេ សំអាងការ បានច្នៃម៉ូត សំលៀកបំពាក់ព្រមទាំងគ្រឿងអលង្ការដ៏ស្អាតៗដែលរំលេចចេញនៅវប្បធម៏ខ្មែរពិតៗវាជាឆន្ទះដ៏មុះមុតរបស់អ្នកគ្រូនិងសំអាងការរបស់បង Nob Dane SamAngKar យកសំលៀកបំពាក់ទៅបង្ហាញនៅសាលាបង្រៀនផាត់មុខដ៏ល្បីមួយនៅប្រទេសថៃ អោយខាងប្រទេសគេឃេីញថាកូនខ្មែរទៅដល់ទីណាក៏ចង់បង្ហាញភាពអស្ចារ្យនិងវប្បធម៏អិយធម៏របស់ខ្លួនដែរ។

ការបង្ហាញវប្បធម៌របស់ខ្មែរនៅប្រទេសក្រៅនេះដែរ ក៏ទទួលបានការកោតសរសើរពីសំណាក់មហាជន និងអ្នកគាំទ្ររបស់អ្នកគ្រូរាជនី និង សំអាងការ ណុបដាណេ ដូចគ្នា។ បេីបងប្អូនមានចំណាប់អារម្មណ៏ចង់បានសំអាងការសម័យចំសម័យ បុរាណចំបុរាណ អាចទាក់ទងទៅណុបដាណេ សំអាងការ បាន ដែលមានទីតាំងនៅម្តុំផ្សារចាស់។ មកបង្វែរនិយាយរឿងអ្នកគ្រូរាជនី វិញក៏មិនធម្មតាដែរ ដោយមួយឆ្នាំរៀន3ដងនៅស្រុកគេ ធ្វើអោយអ្នកខ្លះគិតថា អ្នកគ្រូរាជនី ជាមនុស្ស ឆ្លក់វង្វេងនិងការរៀនមែន តែការស្វាហាប់និងការរៀនរបស់អ្នកគ្រូធ្វេីអោយអ្នកគ្រូឈានមករៀននៅសាលាថៃដែរមានស្តង់តាបែបបទនៃការរៀន និងមានសញ្ញាបត្រ័ចេញដោយប្រទេសថៃផងដែរ។

យ៉ាងណាមិញអ្នកគ្រូក៏មិនបណ្តោយពេល អោយខាតពេលយូរដែរ មកដល់ភ្លាមអ្នកគ្រូចង់យកចំណេះដឹងទាំងប៉ុន្មាននិងបទពិសោធន៏ដែលសន្សំរាប់ឆ្នាំ ចង់បន្តវេនអោយអ្នកជំនាន់ក្រោយអោយពួកគាត់ទទួលបានចំណេះដឹងផ្នែកផាត់មុខនិងធ្វេីសក់អោយមានជំនាញយ៉ាងពិតប្រាកដជាពិសេសអ្នកគ្រូបានបន្តទៀតថាគាត់បេីកសាលាចង់ផ្តល់ឱកាសអោយបងប្អូនដែរគាត់មិនមានលិទ្ធភាពបន្តនៅស្រុកគេ អាចមករៀនជាមួយអ្នកគ្រូបានរួមផ្សំនេះផងដែរអ្វីដែរអ្នកគ្រូទទួលបានពីសិស្សគឺលុយមួយចំនួនអ្នកគ្រូដកយកភាគរយដែលអ្នកគ្រូរកបានពីសាលាទៅជួយៗចាស់ជរាដែលគាត់លំបាកខ្វះខាត រាល់ថ្ងៃអ្នកគ្រូមានសាលាខ្នាតតូចមួយរួចមកហេីយ តេីអ្នកគ្រូមានសេវាកម្មអ្វីខ្លះតោះមកមេីលទាំងអស់គ្នា:
– មានទទួលបង្រៀនផាត់មុខធ្វេីសក់សំរាប់អ្នកមិនចេះសោះរឺចេះខ្លះហេីយ
– មានទទួលបង្រៀនសិស្សមិនចេះសោះរាល់ខែ10នាក់គត់តែប៉ុណ្ណោះ
– មានទទួលបង្រៀនវគ្គបំប៉ងម៉ូតសក់បន្ថែម និងផាត់មុខបន្ថែម សំរាប់អ្នកចេះខ្លះហេីយចង់បន្ថែមជំនាញពីលេី
– មានកញ្ចប់ VIP ផងដែរ
– មានទទួលសេវាកម្មផាត់មុខធ្វេីសក់សំរាប់កូនក្រមុំផងដែរ
– មានទទួលការងារពីសំអាងការផ្នែកផាត់មុខធ្វេីសក់ផងដែរ
– ជាពិសេសមានទទួលផាត់មុខធ្វេីសក់ដល់ទីកន្លែង

នេះជារូបថតខ្លះៗបង្ហាញពីសកម្មភាពនិងទឹកដៃរបស់កូនសិស្ស អ្នកគ្រូរាជនី

Share This Post: