ព័ត៌មានជាតិ
កប៉ាល់ទេសចរណ៍ Westerdam បានចូលចតដល់ចំណតកំពង់ផែព្រះសីហនុហើយ
BY Khmernote Media
February 13, 2020
ខេត្តព្រះសីហនុ៖នៅព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ កប៉ាល់ទេសចរណ៍ Westerdam ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងផ្ទុកមនុស្សជាង ២ ០០០នាក់ បានចូលចតដល់ចំណតផែក្នុងកំពង់ផែក្រុងព្រះសីហនុហើយ។ បើតាមមន្ត្រីនៅទីនោះបានឲ្យដឹងថា ក្រុមអ្នកទេសចរណ៍ចម្រុះជាតិសាសន៍បានលើកដៃគ្រវី និងទះដៃហោរកញ្ជៀវពីលើកប៉ាល់នេះ ក្នុងនយ័សប្បាយរីករាយផងដែរ។

គួររំលឹកផងដែរថា កប៉ាល់ទេសចរណ៍ Westerdam បានមកដល់ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ហើយអាជ្ញាធរប្រទេសកម្ពុជាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក្រោយប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង