ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីស្វាគមន៍ភ្ញៀវទេសចរលើនៅនាវាទេសចរណ៍ Westerdam

    BY Khmernote Media February 13, 2020
    ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីស្វាគមន៍ភ្ញៀវទេសចរលើនៅនាវាទេសចរណ៍ Westerdam

    ខេត្តព្រះសីហនុ៖ នៅព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាវាទេសចរណ៍ Westerdam ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងផ្ទុកមនុស្សជាង ២ ០០០នាក់ បានចូលចតដល់ចំណតផែក្នុងកំពង់ផែក្រុងព្រះសីហនុហើយ។ នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន បានធ្វើការប្រកាសជាផ្លូវការថា សម្តេចនឹងធ្វើដំណើរទៅខេត្តព្រះសីហនុ នាស្អែកនេះ ដើម្បីស្វាគមន៍ភ្ញៀវទេសចរនៅលើនាវាទេសចរណ៍ Westerdam។ សម្តេចបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការឲ្យដឹងថា៖

    “អរគុណសន្តិភាព! ដោយសារតែកម្ពុជាមានសន្តិភាពទើប ខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចត ឱយមកចូលចតនៅកំពង់ផែរក្រុងព្រះសីហនុដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយះពេល១៣ថ្ងៃមកហើយ ឱយបានវឹលត្រឡប់ទៅប្រទេសពួកគេ វិញដោយសុវត្ថិភាព។ ព្រឹកស្អែកថ្ងៃ១៤កុម្ភៈ២០២០ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុក្នុងឋានះជាម្ជាស់ផ្ទះដែលមានសាមគ្គីភាព និងការទទួលខុសត្រូវ។ សុំអរគុណអង្គការសុខភាពពិភពលោក និងប្រទេសនាៗដែលមានពលរដ្ឋខ្លួន ស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។ ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay