ព័ត៌មានជាតិ

សម្តេចតេជោ ប្រកាសអនុញ្ញាតឲ្យអ្នកដំណើរនៅលើនាវាអាចចេញមកដើរលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុបាន ហើយត្រៀមយន្តហោះជួយដឹកជញ្ចូនទៅលេងខេត្តសៀមរាបទៀត

BY
Khmernote Media
February 14, 2020

នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិនៅលើនាវាខ្នាតយក្សលំដាប់អន្តរជាតិ Westerdam ដែលបានចូលចតនៅចំណតកំពង់ផែព្រះសីហនុ ក្រោយប្រទេស និងកោះចំនួន៦ បានបដិសេធមិនឲ្យនាវានេះចូលចត។ នៅព្រឹកនេះផងដែរ មានភ្ញៀវទេសចរជាង១០០នាក់បានចាកចេញពីនាវា ដើម្បីបន្តដំណើរតាមជើងយន្តហោះត្រលប់ទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ចំណែកភ្ញៀវទេសចរនៅសល់នឹងបន្តចាកចេញតាមក្រោយ។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានប្រកាសជាសាធារណៈថា អ្នកដំណើរនៅលើនាវាទាំងអស់អាចចាកចេញពីនាវាធ្វើដំណើរកំសាន្តនៅក្នុងខេត្តព្រះសីហនុបាន ហើយប្រសិនបើមានបំណងទៅកំសាន្តនៅខេត្តសៀមរាប យើងនឹងបង្កលក្ខណៈងាយស្រួល ដោយមានក្រុមហ៊ុនអាកាសចរណ៍បានត្រៀមយន្តហោះចំនួន៤គ្រឿងសម្រាប់ការជួយដឹកជញ្ចូនថែមទៀត ហើយសម្តេចតេជោក៏បានសំណូមពរដល់ប្រជាពលរដ្ឋតាមសណ្ឋាគារ ភោជនីយដ្ឋាននៅក្នុងខេត្តព្រះសីហនុមិនត្រូវរើសអើង និងមិនត្រូវភ័យខ្លាចអំពីរឿងនេះទេ៕

Share This Post: