ព័ត៌មានជាតិ

ទិដ្ឋភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញស្វាគមន៍អ្នកដំណើរនៅលើនាវាទេសចរណ៍ WESTERDAM ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ

BY
Khmernote Media
February 14, 2020

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ WESTERDAM ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ ក្នុងឋានៈជាម្ជាស់ផ្ទះដែលមានសាមគ្គីភាព និងការទទួលខុសត្រូវ។

ជាការពិតណាស់អ្នកដំណើរនៅលើនាវា បានបង្ហាញនូវស្នាមញញឹម និងសប្បាយចិត្ត និងស្រែកហ៊ោរ ជាមួយនឹងពាក្យអរគុណ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា អនុញ្ញាតអោយនាវាមួយនេះសំចត ហើយពួកគេអាចបន្តទៅកាន់អាកាសយាន្តដ្ឋាននៅរាជធានីភ្នំពេញ និងត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។ សូមរំលឹកថានាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី៕

ប្រភព៖ Ministry of Foreign Affairs and International Cooperation – MFA.IC

Share This Post: