ព័ត៌មានជាតិ

ស្ថានទូតអាមេរិក ទម្លាយអោយដឹងថា នាវាយក្ស Westerdam ជិតដាច់ស្បៀង មុនពេលកម្ពុជា អនុញ្ញាតអោយចូលចត

BY
Khmernote Media
February 14, 2020

នៅព្រឹកថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២០ នេះសម្តេចតេជោ បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ជួបជាមួយនឹងភ្ញៀវទេសចរណ៍នៅលើនាវាយក្ស Westerdam ដែលត្រូវបានប្រទេសចំនួន៥ធ្វើការបដិសេធ មិនអោយចូលចតព្រោះតែខ្លាចនាវាមួយនេះមានផ្ទុកអ្នកមានជំងឺ Coronavirus។ ក្នុងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ គឺស្ថានទូតអាមេរិកបានទម្លាយប្រាប់ថា នាវាយក្សដឹកភ្ញៀវទេសចរណ៍ជាង២ពាន់នាក់ ជិតដាច់ស្បៀង មុនពេលកម្ពុជា អនុញ្ញាតអោយចូលចត។

សម្តេចតេជោ ក៏បានមានប្រសាសន៍ថែមទៀតថា កម្ពុជាមិនអាចអោបដៃមើលមនុស្សជាតិទាំងនេះត្រូវបានស្លាប់កណ្តាលសមុទ្រនោះទេ ហើយបើពួកគេមានផ្ទុកមេរោគកូរ៉ូណាមែន តើអោយពួកគេរង់ចាំថ្ងៃស្លាប់ដោយគ្មានការព្យាបាលនៅលើនាវា រឺយ៉ាងណា? ហើយសាកសពពួកគេត្រូវទម្លាក់ចូលទៅក្នុងសមុទ្ររឺយ៉ាងណា? ពួកគេក៏មានសិទ្ធិរស់រៀនមានជីវិត ដូចមនុស្សទូទាំងពិភពលោក ដូច្នេះបើពួកគេមានជំងឺ កូរ៉ូណា គឺកម្ពុជាស្មគ្រចិត្តព្យាបាលពួកគេ មិនទុកអោយពួកគេស្លាប់ទាំងបែបនេះទេ៕

Share This Post: