ព័ត៌មានជាតិ

ផ្សារឃ្លាំងរំសេវ នឹងត្រូវបិទជាស្ថាពរ នៅក្នុងខែមេសាខាងមុខនេះ

BY
Khmernote Media
February 14, 2020

ជារឿងគួរឲ្យសោកស្តាយដោយផ្សារឃ្លាំងរំសេវ នឹងបិទជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២០ ក្រោមហេតុផលអភិវឌ្ឈសាងសង់អគារទំនើបទាន់សម័យ។ ដោយយោងតាមសេចក្តីប្រកាសបានជូនដំណឹងដល់បងប្អូនអាជីវករទាំងអស់ដែលបានជួលតូបលក់ដូរនៅក្នុងផ្សារឃ្លាំងរំសេវ អំពីការអស់សុពលភាពនៃកិច្ចសន្យាជួល ដោយបងប្អូនត្រូវរកទីតាំងថ្មីដើម្បីប្រកបអាជីវកម្មលក់ដូររៀងៗខ្លួន ហើយផ្សារត្រូវបិទជាស្ថាពរនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

ហេតុផលដែលត្រូវបិទផ្សារនេះផងដែរដោយសារតែដើម្បីអភិវឌ្ឈឲ្យមជ្ឈមណ្ឌល ម៉ុង ឌីយ៉ាល់ មានសោភ័ណស្រស់បំព្រងក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដ៏ស្រស់ស្អាតសាកសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាអច្ឆរិយៈរបស់ប្រជាជនខ្មែរ ម្ចាស់ទីតាំងត្រូវការទីតាំងផ្សារនេះធ្វើការសាងសង់អគារទំនើបទាន់សម័យ។ យ៉ាងណាមិញក្នុងរយៈពេល៣ខែ ម្ចាស់ទីតាំងពុំគិតប្រាក់ឈ្នួលតូបប្រចាំខែ និងប្រើប្រាស់ចរន្តអគ្គិសនីឡើយ គឺខែកុម្ភៈ មីនា និងមេសា ឆ្នាំ២០២០ ជាមួយនឹងដំណឹងនេះក៏មានបងប្អូនអាជីវករនៅផ្សារសម្តែងអារម្មណ៍សោកស្តាយផងដែរ៕

Share This Post: