ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថ្ងៃនេះភ្ញៀវទេសចរណ៍តាមនាវា Westerdam ប្រមាណជា៤០០នាក់ ប្តូរការធ្វើដំណើរមកតាមផ្លូវអាកាស ត្រឡប់ទៅប្រទេសកំណើតវិញក្រោមការសម្របសម្រួលរបស់អាជ្ញាធរកម្ពុជា

    BY Khmernote Media February 14, 2020
    ថ្ងៃនេះភ្ញៀវទេសចរណ៍តាមនាវា Westerdam ប្រមាណជា៤០០នាក់ ប្តូរការធ្វើដំណើរមកតាមផ្លូវអាកាស ត្រឡប់ទៅប្រទេសកំណើតវិញក្រោមការសម្របសម្រួលរបស់អាជ្ញាធរកម្ពុជា

    ខេត្តព្រះសីហនុ​៖ បន្ទាប់ពីនាវាទេសចរណ៍ MS Westerdam ដែលមានភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ២ ២៥៧នាក់ មាន៤១​សញ្ជាតិ ត្រូវបានរដ្ឋាភិបាលកម្ពុជា អនុញ្ញាតអោយសំចត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ហើយមិនត្រឹមតែប៉ុណ្ណោះទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ហើយភ្ញៀវទេសចរមួយចំនួនក៏បានចេញពីនាវា ដើម្បីបន្តដំណើរតាមជើងយន្តហោះត្រលប់ទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ចំណែកភ្ញៀវទេសចរនៅសល់នឹងបន្តចាកចេញតាមក្រោយ។

    ក្នុងនោះនៅថ្ងៃដដែល យោងតាមការបញ្ជាក់របស់លោក ឃៀង ភារ​ម្យ អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ភ្ញៀវទេសចរណ៍ តាមនាវា MS Westerdam ដែលប្តូរការធ្វើដំណើរមកតាមផ្លូវអាកាសត្រឡប់ទៅប្រទេសកំណើតវិញក្រោមការសម្របសម្រួលរបស់អាជ្ញាធរកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ មានដូចខាងក្រោម៖

    -ជើងហោះហើរទី១ ចេញម៉ោង ០៨ព្រឹក មានអ្នកដំណើរចំនួន ១១៩ នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ)

    -ជើងហោះហើរទី២ ចេញម៉ោង ១២ថ្ងៃត្រង់ មានអ្នកដំណើរចំនួន ១៤១ នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ)

    -ជើងហោះហើរទី៣ ចេញម៉ោង ០៣និង៣០នាទីរសៀល មានអ្នកដំណើរចំនួន ១៤៧ នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិ កូឡាឡាំពួរ)។

    សូមរំលឹកថានាវាខ្នាតយក្សលំដាប់អន្តរជាតិ Westerdam បានចូលចតនៅចំណតកំពង់ផែព្រះសីហនុ ក្រោយប្រទេស និងកោះចំនួន៦ បានបដិសេធមិនឲ្យនាវានេះចូលចត។ ជាការពិតណាស់អ្នកដំណើរនៅលើនាវា បានបង្ហាញនូវស្នាមញញឹម និងសប្បាយចិត្ត និងស្រែកហ៊ោរ ជាមួយនឹងពាក្យអរគុណ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា អនុញ្ញាតអោយនាវាមួយនេះសំចត ហើយពួកគេអាចបន្តទៅកាន់អាកាសយាន្តដ្ឋាននៅរាជធានីភ្នំពេញ និងត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ៕

    ប្រភព៖ លោក ឃៀង ភារម្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay