ព័ត៌មានជាតិ

ភ្ញៀវទេសចរណ៍ នៅលើនាវា Westerdam សប្បាយរីករាយយ៉ាងខ្លាំង ពេលចុះពីនាវា និងត្រៀមធ្វើដំណើរទៅផ្ទះវិញ

BY
Khmernote Media
February 14, 2020

រូបថតប៉ុន្មានសន្លឹកដែលបង្ហោះចេញពីផេកផ្លូវការរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញពីភាពសប្បាយរីករាយ និងការអរគុណចំពោះកម្ពុជា ដែលព្រមអោយនាវា Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ បន្ទាប់ពីប្រទេសនិងកោះចំនួន៥ បានបដិសេធ ព្រោះខ្លាចឆ្លងជំងឺកាចសាហាវ Coronavirus រឺ COVID-9។ ចំពោះដំណើរចុះពីលើនាវាយក្ស Westerdam គេឃើញមានមន្ត្រីរបស់កម្ពុជា ចុះទៅជួយសម្របសម្រួល ជាពិសេសភ្ញៀវទេសចរណ៍ដែលមានវ័យចំណាស់ ដែលនេះស្តែងអោយឃើញពីទឹកចិត្តរបស់កម្ពុជា មានចំពោះពិភពលោកទាំងមូល ដោយមិនមានការរើសអើងពូជសាសន៍នោះឡើយ។

គួរបញ្ជាក់ផងដែរថា នាវាយក្ស Westerdam ដែលផ្ទុកអ្នកដំណើរប្រមាណជាង២២០០នាក់ បានចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ កាលពីម្សិលមិញនេះ ហើយមន្ត្រីសុខាភិបាល ក៏បានធ្វើការសម្របសម្រួលត្រួតពិនិត្រសុខភាព របស់ភ្ញៀវទាំងមុននឹងអោយធ្វើការចុះពីនាវា និងធ្វើដំណើរបន្តទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ៕

Share This Post: