ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា រៀបចំពិធីប្រុងពលី និងត្រៀម ស្វាគមន៍ភ្ញៀវជាតិ- អន្តរជាតិក្នុងការចូលរួមទស្សនាពីសមិទ្ធផលការងាររយៈពេល ២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា

BY
Khmernote Media
February 15, 2020

នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២០ អាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តម ហង់ ពៅ អគ្គនាយក និងសហការីអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពលីដើម្បីសុំសេចក្តីសុខចម្រើននៅផ្លូវចូលខាង លិចប្រាសាទអង្គរវត្តក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០)។

ក្រៅពីនោះ ក្រុមការងារក៏មមាញឹកក្នុងការត្រៀមរៀបចំផ្ទាំងរូបថតបង្ហាញពីសកម្មភាពរបស់អាជ្ញាធរជាតិអប្សរាក្នុង រយៈពេល២៥ឆ្នាំកន្លងមកនេះទាំងការអភិរក្ស ការជួសជុល និងការអភិវឌ្ឍក្នុងរមណីយ ដ្ឋានអង្គរ ដើម្បីតាំងបង្ហាញជូនសាធារណជនទស្សនាកម្សាន្តនិងស្វែងយល់។

អាជ្ញាធរជាតិអប្សរា សូមស្វាគមន៍ភ្ញៀវជាតិ- អន្តរជាតិក្នុងការចូលរួមទស្សនាពីសមិទ្ធផលការងាររយៈពេល ២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរាចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។ ដោយឡែកនៅថ្ងៃទី១៩ ក៏មានរៀបចំពិធី រាប់បាត្រព្រះសង្ឃចំនួន១២៥ អង្គ នៅវេលាព្រឹកម៉ោង៧.៣០ នាទីព្រឹកផងដែរ៕

ប្រភព៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

Share This Post: