ព័ត៌មានជាតិ

អគ្គិភ័យ​ឆេះផ្ទះលក់ពូក នៅមុខ​ផ្សារត្រពាំងថ្លឹង​ ផ្លូវវេងស្រេង​ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

BY
Khmernote Media
February 15, 2020

ភ្នំពេញ៖ មានករណីគ្រោះអគ្គិភ័យមួយ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងជាប់គ្នា នៅមុខ​ផ្សារត្រពាំងថ្លឹង​ ផ្លូវវេងស្រេង​ សង្កាត់ចោមចៅ​ទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ នៅម៉ោងប្រមាណ៦ព្រឹក ព្រលឹមថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២០នេះ។ ប្រភពព័ត៌មានបានឲ្យដឹងថា អគ្គិភ័យដ៏អាក្រក់នេះ ផ្តើមចេញពីផ្ទះល្វែងលក់ពូក រួចរាលដាលដល់ផ្ទះលក់ម៉ូតូ៣ល្វែងជាប់គ្នាបន្ថែមទៀត បណ្តាលឲ្យខូចខាតសម្ភារក្នុងផ្ទះដែលរួមមាន ពូក ម៉ូត អស់ស្ទើរទាំងស្រុង។

បើតាមសេចក្តីរាយការណ៍ បន្ទាប់ពីកើតមានអគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកជួយពន្លត់ តែដោយសារផ្លូវនេះ មានភាពចង្អៀតចំពេលដែលកម្មករ កម្មការិនីចូលធ្វើការ ធ្វើឲ្យមានផលវិបាកក្នុងប្រតិបត្តិការ។ អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងនៅម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយមិនបណ្តាលឲ្យរាលដាល ដល់ផ្ទះផ្សេងទៀតឡើយ។ ចំពោះមូលហេតុនៃការឆាបឆេះ និងទំហំនៃការខូចខាត សមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយទេ៕

អត្ថបទ៖ បងម៉េង

Share This Post: