កងកម្លាំងយោធាម្នាក់ ជាន់មីនផ្ទុះស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងដើរល្បាតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
- February 15, 2020
ខេត្តព្រះវិហារ៖ កងកម្លាំងយោធាម្នាក់ ជាន់មីនផ្ទុះស្លាប់យ៉ាងអាណោចអាធ័ម នៅពេលកំពុងដើរល្បាតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ នៅចំណុចខាងត្បូងអន្លុងរាំងជើងភ្នំ៥០០ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនរងគ្រោះមានឈ្មោះ ជិត ហាត់ មេក្រុមកងអនុសេនាធំទី៣ ក្នុងអង្គភាពវរសេនាតូច៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ។ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកមករៀបចំធ្វើបុណ្យ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសព ទៅតាមប្រពៃណី៕
ប្រភព៖ អាជ្ញាធរមីន
- Share This Post: