ព័ត៌មានជាតិ

ទីក្រុងតាខ្មៅ ខេត្តកណ្ដាល រៀបចំធ្វើពិធីដង្ហែពានយ៉ាងអធិកអធម បន្ទាប់ពីជាប់ជា​ជ័យលាភី​ទីក្រុង​ទេសចរណ៌ស្អាតលំដាប់​អាស៊ាន​

BY
Khmernote Media
February 15, 2020

ក្រុងតាខ្មៅ៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២០ ទីក្រុងតាខ្មៅ ខេត្តកណ្ដាល ​បាន​រៀប​ចំ​ក្បួន​ដង្ហែ​ពានរង្វាន់​ទីក្រុង​​ទេសចរណ៌ស្អាតលំដាប់​អាស៊ាន​យ៉ាងអធិកអធម ក្រោមវត្តមានថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើននាក់។ ​អភិបាលខេត្ត​កណ្ដាល បានថ្លែងក្នុងឱកាសពិធីដង្ហែនេះថា នេះជា​មោទកភាព​មួយដែល​ក្រុង​តាខ្មៅ ទទួល​ជ័យលាភី​ទីក្រុងទេសចរណ៌ស្អាត​អាស៊ាន ​ពី​ទីក្រុង​ដា​រូ​ដា​ឡា​ម ប្រទេស​ព្រុយ​ណេ។

សូមរំលឹកថាទីក្រុងទេសចរណ៍របស់កម្ពុជាចំនួន ៣ រួមមាន ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ទីក្រុងកំពត និងទីក្រុងតាខ្មៅ បានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅក្នុងពិធី​ចែក​ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន ដែលបានប្រព្រឹត្តទៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០កន្លងទៅ នាឱកាស​​វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅប្រទេសព្រុយណេ។ ពានរង្វាន់​ក្នុង​ការ​ប្រឡង​ប្រណាំង​ ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ានគឺ​គ្រប់​សង្កាត់​ទាំង​១០ ​ក្នុង​ក្រុង​តាខ្មៅ​បាន​ចូលរួម​រៀបចំ និង​សំអាត​បរិស្ថាន​ឲ្យ​ស្របតាម​សូចនាករ​គោល​៧ ​សូចនាករ​លម្អិត ២៨ និង​លក្ខណៈ​វិនិច្ឆ័យ​ចំនួន ១០៨ នៃ​ស្តង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

Share This Post: