ព័ត៌មានជាតិ

នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងទៀត បានចូលចតនៅកំពង់ផែព្រះសីហនុ នាព្រឹកមិញនេះ

BY
Khmernote Media
February 16, 2020

យោងតាមការបញ្ជាក់ពីក្រុម ប្រតិកម្មរហ័សខេត្តព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងឈ្មោះ Costa Fortuna របស់ប្រទេសអ៊ីតាលី បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៨ និង១០នាទីព្រឹក ហើយនឹងចាកចេញទៅវិញនៅម៉ោង ១៩ និង០០ យប់​នេះ​ ដោយនៅលើនាវានោះមានភ្ញៀវទេសចរណ៍ចំនួន ២ ១០១នាក់ មាន៥១សញ្ជាតិ នាវិកចំនួន ៩៩៤នាក់ មាន៣៩សញ្ជាតិ។ នាវាទេសចរណ៍ខ្នាតយក្សនេះ មានបណ្តោយប្រវែង ២៧២,១៥ ម៉ែត្រ ទទឹង ៣៥,៥០ម៉ែត្រ និងមានជម្រៅ ៨ម៉ែត្រ ធ្វើដំណើរមកពីប្រទសថៃ ចេញទៅ សាំងហ្គាពួរ។

បើតាមមន្ត្រីកំពង់ផែក្រុងព្រះសីហនុ បានឲ្យដឹងថា អ្នកទេសចរណ៍ទាំងអស់ត្រូវបានពិនិត្យសុខភាពត្រឹមត្រូវតាមវេជ្ជសាស្ត្រ មុននឹងអនុញ្ញាតអោយចុះពីនាវាសម្រាប់ដំណើរកំសាន្តក្នុងក្រុងព្រះសីហនុ។ មន្ត្រីដដែលបញ្ជាក់បន្ថែមថា នាវាទេសចរណ៍នេះមានដំណើរដឹកភ្ញៀវទេសចរណ៍ទស្សនាតាមបណ្តាប្រទេសនានាជាធម្មតា ហើយសម្រាប់កម្ពុជាក៍នឹងមាននាវាទេសចរណ៍បរទេសចូលចតបន្តបន្ទាប់ទៀត ក្នុងរដូវរាំងភ្លៀងនេះ៕

ប្រភព៖ ប្រតិកម្មរហ័សខេត្តព្រះសីហនុ

Share This Post: