ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រំភើបណាស់! រយៈពេលជាង១ម៉ោងសោះ លោកអភិបាលស្រុកវ័យក្មេង រកម៉ូយទិញត្រសក់ផ្អែមរបស់កសិករ បានរហូតជាង ១០,០០០គីឡូ

    BY Khmernote Media February 16, 2020
    រំភើបណាស់! រយៈពេលជាង១ម៉ោងសោះ លោកអភិបាលស្រុកវ័យក្មេង រកម៉ូយទិញត្រសក់ផ្អែមរបស់កសិករ បានរហូតជាង ១០,០០០គីឡូ

    នាពេលថ្មីៗនេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រកាសរៀបចំការលក់ត្រសក់ផ្អែមទ្រង់ទ្រាយធំ ដើម្បីជួយសម្រួលដល់ការលក់ដូររបស់ប្រជាកសិករ ដែលកំពុងប្រឈមនឹងការលក់ធ្លាក់ចុះយ៉ាងគំហុក។ មុននេះបន្តិចលោកអភិបាលស្រុក បានបង្ហោះឲ្យដឹងថា៖ គ្រាន់តែក្នុងរយៈពេលជាង១ម៉ោងសោះ ខ្ញុំទទួលបានការសន្យាទិញត្រសក់ផ្អែមបានជាង ១០,០០០គីឡូ ពីសំណាក់សាធារណៈជនមកពីទូទាំងប្រទេសកម្ពុជារួចបាត់ទៅហើយ។

    ដូច្នេះ ដើម្បីសម្របសម្រួលជូនសហគមន៏កសិករ សម្រាប់រាល់ការកម៉្មង់ទិញ ការលក់ និងការដឹកជញ្ជូនអោយមានប្រសិទ្ធភាព ជៀសវាងការអាក់អន់ស្រពន់ចិត្តដោយប្រការណាមួយ ខ្ញុំសម្រេចចិត្តថានឹងទទួលខុសត្រូវម៉ៅទិញត្រសក់ផ្អែមទាំងអស់ក្នុងចំការទាំងមូល ដែលមានចំនួនសរុបប្រមាណពី២០តោនតៅ៣០តោន យកមករ៉ាប់រងចែកចាយបន្តជូនដោយមិនមានយកប្រាក់ចំណេញបន្ថែមឡើយ និងធ្វើការលើកកម្មវិធីលក់ធំនៅផ្សារហេរីថេក ពីថ្ងៃ២០កុម្ភៈ
    មកថ្ងៃ១៨កុម្ភៈ វិញ។ ខ្ញុំបានបង្កើតក្រុមការងារសម្របសម្រួលដូចខាងក្រោម៖

    – ទំនាក់ទំនងទិញក្នុងខេត្តសៀមរាប៖ ០៧៨ ៦១៩ ៩៣៣ (ពិសី)
    – ទំនាក់ទំនងទិញនៅភ្នំពេញ៖ ០១២ ៥១៤ ៥៦៥ (បញ្ញាវឌ្ឍន៍)
    – កន្លែងលក់រាយ៖ ផ្សារហេរីថេក សៀមរាប (ពីថ្ងៃទី១៨កុម្ភៈ២០២០)

    ជួសមុខអោយសហគមន៍កសិករអ្នកដាំត្រសក់ផ្អែមបន្ទាយស្រី ខ្ញុំពិតជារំភើបចិត្តឥតឧបមាចំពោះកាយវិការឈឺឆ្អាល ស្រុះគ្នាជួយកសិកររបស់យើងក្នុងគ្រាលំបាកមួយនេះ។ អរគុណដែលបានចូលរួម អរគុណដែលបានជួយដោះស្រាយបញ្ហា។ សូមអោយស្មារតីខ្មែរជួយខ្មែរ នៅតែស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay