ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ បញ្ជាឲ្យ ក្រសួងប្រៃសណីយ៍ ត្រូវបិទ ការ Live លក់ផលិតផលតាមអនឡាញ ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសស្ត្រី

    BY Khmernote Media February 17, 2020
    សម្តេចតេជោ បញ្ជាឲ្យ ក្រសួងប្រៃសណីយ៍ ត្រូវបិទ ការ Live លក់ផលិតផលតាមអនឡាញ ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសស្ត្រី

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឲ្យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបិទការLiveលក់ផលិតផលតាមអនឡាញដែលបញ្ចេញអស់កេរ្តិ៍ខ្មាស​ស្ត្រី ដោយបទបញ្ជានេះបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

    លោកស្រី កុច​ មារតី អគ្គនាយករង ទូរទស្សន៍ជាតិកម្ពុជា បានដកស្រង់ប្រសាសន៍សម្តេចតេជោ យ៉ាងដូច្នេះថា៖ “ការ Live លក់ផលិតផលតាមអនឡាញ បញ្ចេញអស់កេរ្តិ៍ខ្មាស់ស្ត្រី ក្រសួងប្រៃសណីយ៏ត្រូវបិទ ព្រោះវានាំទៅដល់ការចាប់រំលោភ បំពានផ្លូវភេទ លើស្ត្រី ក្នុងសង្គម បច្ចុប្បន្ន”។

    សូមបញ្ជាក់ថាបច្ចុប្បន្ននេះការលក់ផលិតផលនៅតាមអនឡាញកំពុងតែកើនឡើង និងមានការប្រកួតប្រជែងខ្លាំង រហូតគេសង្កេតឃើញមានអ្នកលក់ផលិតផលមួយចំនួន បានធ្វើការ live លក់ផលិត ដោយស្លៀកពាក់ស៊ិចស៊ីបញ្ចេញសាច់ដែលមើលទៅមិនសមរម្យ និង ប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay