ព័ត៌មានជាតិ

ចាប់ខ្លួនជនជាតិជប៉ុនម្នាក់ ព្រមទាំងដកហូតបានថ្នាំញៀនជិត២គីឡូក្រាម នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ

BY
Khmernote Media
February 17, 2020

ភ្នំពេញ៖ មន្ដ្រីគយ និងរដ្ឋាករ សហការជាមួយនគរបាលប៉ុស្ដិ៍ច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចាប់ខ្លួនជនជាតិជប៉ុនម្នាក់ ដកហូតបានថ្នាំញៀនជិត ២គីឡូក្រាម។ ប្រតិបត្តិការណ៍នេះបានធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

ជនជាតិជប៉ុនដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ NONAKA SHUNICHI អាយុ៧២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ TK 5670834 ធ្វើដំណើរតាមជើងយន្ដហោះលេខ KE 690 (ភ្នំពេញ-សេអ៊ូល) និងបន្ដដំណើរតាមជើងយន្ដហោះ KE 767 (សេអ៊ូល-អាម៉ូរី) ប្រទេសជប៉ុន ដែលជាគោលដៅចុងក្រោយ។

ជាលទ្ធផលនៃការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញក្រាមពណ៌ស ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ដែលមានទម្ងន់ ១,៧គីឡួក្រាម។ បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានប្រគល់ជូននគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

Share This Post: