ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាក់ថា ទាល់តែថ្ងៃទី៣១ ខែកុម្ភៈ ទើបខ្មែរឆ្លងវីរុសកូរ៉ូណាថ្មី

BY
Khmernote Media
February 18, 2020

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រដល់ និស្សិត គរុនិស្សិត និងគរុសិស្ស បញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុបចំនួន ១,៩៧៧នាក់ មាននារី ៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះផងដែរ ទាក់ទងនឹងជម្ងឺកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សម្តេចតេជោ បានបញ្ជាក់ក្នុងន័យលេងសើចថា “ស្រុកខ្មែរអត់ទាន់កើតមានជំងឺ (កូរ៉ូណា) មួយទេ ប្រហែលដល់ថ្ងៃទី៣១ ខែកុម្ភៈ ទើបមានជំងឺនឹងកើតឡើង”។ សម្តេចបាន បន្ថែមទៀតថា “បើអត់មានថ្ងៃ៣១ វាអត់ហើយ វាចប់ហើយ”។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តទៀតថា កម្ពុជានឹងទទួលខុសត្រូវចំពោះភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលបានចុះពីវាទេសចរ MS Westerdam ដែលពេលនេះ អ្នកខ្លះកំពុងស្នាក់នៅសណ្ឋាគារសុខាភ្នំពេញ ដែលក្រសួងសុខាភិបាលកម្ពុជា និងសាលារាជធានីភ្នំពេញកំពុងតាមដាន និងយកចិត្តទុកដាក់ពួកគាត់។

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីនៅតែប្រកាសប្រកាន់ជំហរថា នៅតែមិនខ្លាចជំងឺនេះនោះទេ សំខាន់គឺយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង និងការពារនឹងជម្ងឺនេះ៕

” alt=”” />

អត្ថបទ៖ សេម

Share This Post: