ស្ត្រីដែលជិះម៉ូតូគ្មានស្លាកលេខ ល្មេីសគំនូសសញ្ញាចរាចរណ៍ ហេីយវាយមកលេីសមត្ថកិច្ច ផ្អើលស្តុបដេអិននោះ បានសារភាពកំហុស និងធ្វេីការសុំទោសជាសាធារណ:
- February 19, 2020
ស្ត្រីម្នាក់ដែលបេីកបរម៉ូតូគ្មានស្លាកលេខ ល្មេីសគំនូសសញ្ញាចរាចរណ៍ ហេីយវាយមកលេីសមត្ថកិច្ច ផ្អើលអស់មហាជននិងអ្នកសារព័ត៌មាន ក្រោយពេលមានរឿងនៅថ្ងៃទី១៧ ខែកុម្ភៈស្ត្រីរូបនេះបានទទួលសារភាពកំហុស និងធ្វេីការសុំទោសជាសាធារណៈនូវការបេីកបរល្មេីសគំនូសចរាចរណ៍ និងកំហុសរបស់គាត់ដែលបានធ្វេីមកលេីសមត្ថកិច្ច។
សូមបញ្ជាក់ថាមានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងឈប់លើសគំនូសចរាចរណ៍ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ដើម្បីផាកពិន័យតែបែរជាស្ត្រីខាងលើវាយសមត្ថកិច្ចបណ្ដាលឲ្យរងរបួសស្រាល។ ហេតុការណ៍មួយនេះបានបង្កឲ្យមានការភ្ញាក់ផ្អេីលជាខ្លាំងកាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចស្តុបដេអិន ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីស្ត្រីដែលជាអ្នកបោះសំអាតផ្លូវដែលនៅកន្លែងទីតាំងកើតហេតុបានប្រាប់ដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក Click ពណ៌ស មិនមានស្លាកលេខ បានជិះឈប់នៅលើគំនូសស្លាកសញ្ញាចរាចរណ៍ថ្មើរជើងរបស់អ្នកឆ្លងកាត់ផ្លូវ ខណៈពេលនោះ ស្រាប់តែសមត្ថកិច្ចជំនាញចរាចរណ៍ដែលឈរជេីងនៅគោលដៅទីនោះ បានហៅ ស្ត្រីខាងលេី ដើម្បីធ្វើការផាកពិន័យ ក៏មានការឈ្លោះប្រកែកគ្នាជាខ្លាំង រួចមក ស្ត្រីខាងលេីបានដកទូរស័ព្ទមកថតសមត្ថកិច្ច ភ្លាមៗនោះ សមត្ថកិច្ចក៏បានដកទូរស័ព្ទមកថតស្ត្រីខាងលេីវិញផងដែរ។ ខណៈពេលនោះ ស្រាប់តែស្ត្រីខាងលេីបានប្រតាយប្រតប់ជាមួយសមត្ថកិច្ច ដេីម្បីយកទូរស័ព្ទដែលសមត្ថកិច្ចថតគាត់នោះ។
ដោយនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈដដែរ ស្ត្រីខាងលេី និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់ទីស្នាក់ការចរាចរណ៍ជេីងគោក នៅខាងក្រោយព្រះបរមរាជវាំង ដេីម្បីធ្វេីការផាកពិន័យតាមផ្លូវច្បាប់ ចំពោះករណីដែលវាយសមត្ថកិច្ចនោះ គឺមិនមានការបឹ្តងនោះឡេីយ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- Share This Post: