ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតត្រឹមព្រឹកនេះ អ្នកដំណើរនៅលើនាវាវេសស្ទីដាមជិត៨០០នាក់ ធ្វើតេស្តរួច មិនមានវីរុសកូរ៉ូណាថ្មីឡើយ

    BY Khmernote Media February 19, 2020
    គិតត្រឹមព្រឹកនេះ អ្នកដំណើរនៅលើនាវាវេសស្ទីដាមជិត៨០០នាក់ ធ្វើតេស្តរួច មិនមានវីរុសកូរ៉ូណាថ្មីឡើយ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ០៨ និង០០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងបានបញ្ជាក់ពីការធ្វើបច្ចុប្បន្នភាពសុខភាពអ្នកដំណើរលើនាវាវេសស្ទីដាម ដែលមានដូចខាងក្រោម៖

    + សំណាកអ្នកដំណើរតាមនាវាខ្នាតធំវេសស្ទីដាម នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ ចំនួនន ៧៨១នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផល អវិជ្ជមាន វីរុសកូរ៉ូណាថ្មី (COVID-19)។

    + ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឲ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ។

    + គិតចាប់ពីថ្ងៃដែលវានានេះបានចាកចេញពីទីក្រុងហុងកុងមក គឺមានរយៈពេល១៩ថ្ងៃហើយ បើគិតមកត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ

    ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ កំពុងតែបំពេញកិច្ចការ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការជួយសម្របសម្រួលឲ្យអ្នកដំណើរនៅសេសសល់ទាំងអស់អាចបានបន្តដំណើរតាមជើងហោះហើរ ដើម្បីឆាប់បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ ប្រកបការងារ និងជីវិតប្រចាំថ្ងៃនៅប្រទេសរបស់ពួកគេរៀងៗខ្លួនវិញ។

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay