ព័ត៌មានជាតិ

លោកជំទាវ អ៊ូ ធីតាពៅ ជួយទិញត្រសក់ផ្អែម ១០០០គីឡូ តែបរិច្ចាគត្រសក់ផ្អែមត្រលប់ទៅវិញទាំងអស់ ដើម្បីទុកជូនប្រជាកសិករសម្រាប់លក់បន្ត

BY
Khmernote Media
February 19, 2020

សហគមន៍កសិករដាំត្រសក់ផ្អែមស្រុកបន្ទាយស្រី ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បី ប្រឈមមុខនឹងការខាតបង់ទាំងស្រុងលើការប្រមូលផលរបស់ខ្លួនក្នុងឆ្នាំនេះ ប៉ុន្តែក៏ត្រូវបានលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានរៀបចំការលក់ត្រសក់ផ្អែមទ្រង់ទ្រាយធំនៅក្នុងផ្សារហេរីថេក ក្នុងក្រុងសៀមរាប។

អ្វីដែលគួរឲ្យកោតសរសើរនោះ ភរិយាឯកឧត្តមអភិបាលខេត្តព្រះសីហនុ លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន ក៏បានចូលរួមជួយគាំទ្រដោយបានទិញត្រសក់ផ្អែមចំនួន១០០០គីឡូ នេះបើយោងតាមការបង្ហោះរបស់ លោក ឃឹម ហ្វីណង់ ដោយលោកជំទាវ អ៊ូ ធីតាពៅ បានជួយទិញចំនួន១០០០គីឡូ តែបរិច្ចាគត្រសក់ផ្អែមត្រលប់ទៅវិញទាំងអស់ ដើម្បីទុកជូនប្រជាកសិករសម្រាប់លក់បន្ត។ ក្នុងនោះផងដែរ លោកជំទាវ អ៊ូ ធីតាពៅ ក៏បានបង្ហោះសារយ៉ាងដូច្នេះថា​៖ “ជួយគាំទ្រពួកគាត់ផង ស្រុកបន្ទាយស្រី ខេត្តសៀមរាបយើងហ្នឹង! ទោះតិចក្តីច្រើនក្តី ជាទឹកចិត្តយើងខ្មែរដូចគ្នា ជួយទិញផលិផលរបស់កសិករខ្មែរយើងទៅ ខ្មែរជួយខ្មែរ”។

សូមបញ្ជាក់ថាបេសកកម្មជួយសហគមន៍កសិករបន្ទាយស្រីលក់ត្រសក់ផ្អែម ត្រូវបានបញ្ចប់ដោយជោគជ័យមុនផែនការគ្រោងទុក ដោយត្រសក់ផ្អែមទាំងអស់នៅក្នុងចំការទាំងមូលត្រូវបានទិញនិងកក់ទុករួចអស់ហើយ៕

Share This Post: