ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពិធីរាប់បាត្រព្រះសង្ឃ១២៥អង្គ នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត ក្នុង​​​​​​​​​​ឱកាសគម្រប់ខួប២៥ឆ្នាំនៃអាជ្ញាធរជាតិអប្សរា

    BY Khmernote Media February 19, 2020
    ពិធីរាប់បាត្រព្រះសង្ឃ១២៥អង្គ នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត ក្នុង​​​​​​​​​​ឱកាសគម្រប់ខួប២៥ឆ្នាំនៃអាជ្ញាធរជាតិអប្សរា

    សៀមរាប៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើពិធីរាប់បាត្រព្រះសង្ឃ១២៥អង្គ នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត ក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០) ប្រព្រឹត្តទៅយ៉ាងអធិកអធម។

    ពិធីនេះក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងវត្តមានឯកឧត្តមតំណាងក្រុមប្រឹក្សាខេត្ត ឯកឧត្តមតំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនយ៉ាងច្រើនកុះករ បាននិមន្តព្រះសង្ឃ១២៥អង្គចម្រើនព្រះបរិត្ត និងរាប់បាត្រសុំសេចក្តីសុខចម្រើននៅបរិវេណខាងលិចប្រាសាទអង្គរវត្ត។

    ក្រៅពីពិធីសាសនាដូចខាងលើ សាធារណជនក៏បានចូលរួមទស្សនាពិព័រណ៍រូបភាពស្តីពីសមិទ្ធផលការងារសំខាន់ៗរយៈពេល២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរាដែរ ដែលកិច្ចការនេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅបរិវេណខាងលិចប្រាសាទអង្គរវត្តនិងបរិវេណព្រះលានជល់ដំរីនៃក្រុងអង្គរធំ៕

    ប្រភពនិងរូបភាព៖ អាជ្ញាធរជាតិអប្សរា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay