ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រយុទ្ធគ្នាផ្អើលពេញមុខណេត២៤ម៉ោងបង្កប់ហ្គេមបាញ់ត្រី ព្រោះតែលក់ថ្នាំញៀនក្លែងក្លាយ ផ្អើលសមត្ថកិច្ចឡោមព័ទ្ធចាប់ឃាត់ខ្លួនបាន៥នាក់ ដកហូតកាំភ្លើងខ្លី ១ដើម

    BY Khmernote Media February 19, 2020
    ប្រយុទ្ធគ្នាផ្អើលពេញមុខណេត២៤ម៉ោងបង្កប់ហ្គេមបាញ់ត្រី ព្រោះតែលក់ថ្នាំញៀនក្លែងក្លាយ ផ្អើលសមត្ថកិច្ចឡោមព័ទ្ធចាប់ឃាត់ខ្លួនបាន៥នាក់ ដកហូតកាំភ្លើងខ្លី ១ដើម

    រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើង ពីរក្រុម បានបើកឆាកប្រយុទ្ធគ្នា រត់ចែកជើងគ្នា នៅមុខណេត២៤ម៉ោង បង្កប់ហ្គេម បាញ់ត្រីមួយកន្លែង ដោយសារតែខឹងរឿងលក់ថ្នាំញៀនក្លែង ក្លាយ ឲ្យពួកគេ បង្កឱ្យមានការភ្ញាក់ផ្អើល ពេញដងផ្លូវ តែម្តង។ហេតុការណ៍បានកើតឡើងកាលពីម៉ោង១១:៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុច ទីតាំងផ្ទះណេត២៤ម៉ោង បង្កប់ល្បែងស៊ីសង ហ្គេមបាញ់ត្រី (គ្មានលេខ) ជិតរោងចក្របារីសេក លើផ្លូវជាតិ លេខ២ ភូមិ ព្រែកតា នូ សង្កាត់ ចាក់ អង្រែ លើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    បើតាមប្រភពពី ប្រជាពលរដ្ឋនៅជាប់កន្លែងកើតហេតុ សុំមិន បញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គឺគាត់មិនដឹងថាក្រុមក្មេងទំនើង ទាំង២ក្រុមនោះ មានគ្នាប៉ុន្មាននាក់ ហើយមកពីណានោះទេ តែគាត់បានឮសម្លេងពួកគេ ឈ្លោះប្រកែកគ្នា នៅមុខផ្ទះ កើតហេតុគឺក្រុមក្មេងទំនើងមួយក្រុម បានស្រែកថាឱ្យក្រុមក្មេងទំនើងមួយក្រុមទៀតថា បានលក់ គ្រឿងញៀនក្លែងក្លាយឱ្យពួកគេ។

    ប្រភពដដែរបន្តថា ពេលនោះក៏កើតជាជម្លោះវាយតប់គ្នា ប្រសាចពេញដងផ្លូវ តែម្តង ធ្វើឲ្យប្រជាពលរដ្ឋភ័យតក់ស្លុត ព្រលឹងចុងសក់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចខណ្ឌមានជ័យ ដឹកនាំកម្លាំងអន្តរាគមន៍ ពិសេសខណ្ឌមានជ័យ ចុះមក បង្ក្រាប ភ្លាមៗធ្វើឲ្យក្រុមយុវជនទំនើងភ័យស្លន់ស្លោ បានរត់គេចខ្លួន ចូល ក្នុងទីតាំងផ្ទះបើកណេត២៤ម៉ោង បង្កប់ហ្គេមបាញ់ត្រីមួយកន្លែង ខាងលើ តែក៏ត្រូវកម្លាំងអន្តរាគមន៍ពិសេស ប្រដេញ តាម ឃាត់ខ្លួនបានជនសង្ស័យ ចំនួន៦នាក់ រួចដកហូតបាន កាំភ្លើងខ្លី មួយដើម (កាំភ្លើងប្រើហ្គាសគ្មានគ្រាប់) រួចនាំមក កាន់ ស្នាក់ការប៉ុស្តិ៍នគរបាល ចាក់អង្រែលើ ដើម្បី ធ្វើ កំណត់ហេតុ និងសាកសួរនាំរកម្ចាស់កាំភ្លើង។

    ជនសង្ស័យទាំង៥នាក់ ដែលសមត្ថកិច្ច ឃាត់ខ្លួននាំទៅធ្វើការសាកសួរនោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។បច្ចុប្បន្ន កំពុងសាកសួរនាំនៅ ស្នាក់ការប៉ុស្តិ៍ នគរបាល ចាក់ អង្រែលើ និង កសាង សុំណុំរឿងបញ្ជូន ទៅកាន់អធិការដ្ឋាន ខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

    អត្ថបទ៖ សហការី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay