ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ រៀបចំការសម្តែងរបាំប្រពៃណី ជូនភ្ញៀវទេសចរនាវា Westerdam ពេលស្នាក់នៅសុខាភ្នំពេញ រង់ចាំជើងហោះហើរទៅកាន់ប្រទេសរបស់ពួកគេ

    BY Khmernote Media February 19, 2020
    ក្រសួងទេសចរណ៍ រៀបចំការសម្តែងរបាំប្រពៃណី ជូនភ្ញៀវទេសចរនាវា Westerdam ពេលស្នាក់នៅសុខាភ្នំពេញ រង់ចាំជើងហោះហើរទៅកាន់ប្រទេសរបស់ពួកគេ

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះបានថ្លែងឲ្យដឹងថា ដើម្បីបំបាត់កែអផ្សុក ជូនភ្ញៀវទេសចររបស់នាវា Westerdam ដែលចាកចេញពីក្រុងព្រះសីហនុ មកស្នាក់មួយរាត្រីនៅសណ្ឋាគារសុខាភ្នំពេញ រង់ចាំជើងហោះហើរទៅកាន់ប្រទេសរបស់ពួកគេរៀងខ្លួននោះ នៅល្ងាចថ្ងៃនេះក្រសួងទេសចរណ៍ នឹងរៀបចំឲ្យមានទស្សនីយភាព សិល្បៈដូចជារបាំអប្សរា របាំប្រពៃណីជូនពួកគាត់ ទស្សនាកំសាន្តនៅសណ្ឋាគារ។ ការរៀបចំឲ្យមានទស្សនីយភាពសិល្បៈ ជូនភ្ញៀវទេសចររបស់នាវា Westerdam នេះបន្ថែមលើកការរៀបចំដំណើរកម្សាន្តដោយរដ្ឋបាលរាជធានីភ្នំពេញ ជូនពួកគាត់បានទស្សនាទីក្រុងភ្នំពេញដ៏ស្រស់បំព្រង។

    ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សំរាប់ភ្ញៀវទេសចរកប៉ាល់ Westerdam ដែលសំរាកចាំជើងយន្តហោះនៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីបំបាត់កែអផ្សុក ក្រៅពីរដ្ឋបាលក្រុងបានរៀបចំឲ្យពួកគាត់ខ្លះបានទៅទស្សនាទីក្រុង, ក្រសួងទេសចរណ៍បានចែកសៀវភៅផ្សព្វផ្សាយទេសចរណ៍ ហើយល្ងាចនេះយើងក៏នឹងរៀបចំឲ្យមានទស្សនីយភាព សិល្បៈដូចជា របាំអប្សរា របាំប្រពែណីជូនពួកគាត់ ទស្សនាកំសាន្តនៅសណ្ឋាគារផងដែរ»។

    សូមជំរាបថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ អ្នកទេសចរណ៍របស់នាវា WESTERDAM ចុងក្រោយចំនួន២៣៣នាក់ បានធ្វើដំណើរតាមរថយន្តក្រុងចំនួន១០ ឆ្ពោះមករាជធានីភ្នំពេញ ដើម្បីត្រៀមបន្តដំណើរតាមយន្តហោះទៅកាន់ប្រទេស របស់ពួកគេរៀងៗខ្លួននៅថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទាំងអស់គ្នាពិនិត្យ សុខភាពពុំឃើញមានមេរោគ Covid-19។ ចំណែកអ្នកបម្រើការងារនៅលើនាវាចំនួន៧៤៧នាក់ នឹងធ្វើដំណើរត្រឡប់ទៅវិញតាមកប៉ាល់ Westerdam ឆ្ពោះទៅកាន់ហ្វីលីពីនវិញ៕

    ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay