ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃើញពីក្រៅគ្រាន់តែជាហាងសាច់អាំងធម្មតា ប៉ុន្តែតាមពិតជាកន្លែងបង្កប់ឲ្យមានការជួញដូរផ្លូវភេទ

    BY Khmernote Media February 19, 2020
    ឃើញពីក្រៅគ្រាន់តែជាហាងសាច់អាំងធម្មតា ប៉ុន្តែតាមពិតជាកន្លែងបង្កប់ឲ្យមានការជួញដូរផ្លូវភេទ

    រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារ អនីតិជន នៃក្រសួងមហាផ្ទៃ បានធ្វើការ ឆ្មក់ បង្រ្កាប ហាងផឹកស៊ីមួយកន្លែង ដែលបង្កប់អោយមានការជួញដូរផ្លូវភេទ ជាមួយភ្ញៀវ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅហាងមួយកន្លែងយីហោ លីហួរ រស្មីពន្លឺ សាច់អាំង (៩៩៩ ) ផ្ទះលេខ ២៣A ផ្លូវ៣៧១ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ការឆ្មក់បង្រ្កាបហាងខាងលើ សមត្ថកិច្ចបានឃើញ មនុស្ស ចំនួន៧នាក់ ក្នុងនោះមាន មេការហាង ប្រុសស្រីចំនួន២នាក់ និងនារីរងគ្រោះចំនួន ៥នាក់ ព្រមទាំងដកហូត ស្រោមអនាម័យ ប្រើប្រាស់រួច ចំនួន១ ដែលសមត្ថកិច្ចរកឃើញនៅក្នុងបន្ទប់ ផ្ទះសំណាក់ ឈ្មោះវិរៈ មហាសាល។ ជនសង្ស័យជាមេការ ម្ចាស់ហាងមានឈ្មោះ សឹក សុភាព ភេទ ប្រុស អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះតត សុផាត អាយុ៣៦ឆ្នាំ។

    សមត្ថកិច្ចបានអោយដឹងថាមុននឹងកម្លាំងនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជននៃក្រសួង មហាផ្ទៃ ដោយមានសម្របសម្រួលពីលោក សុខ កែវបណ្ឌិត ព្រះ រាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង លោក ឧត្ដមសេនីយ៍ ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាន នាយកដ្ឋានប្រឆាំង ជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួង មហាផ្ទៃ បានចុះ បង្ក្រាបជាក់ស្ដែងករណី (សញ្ចារកម្ម )នៅក្នុង ហាង យីហោ លីហួរ រស្មីពន្លឺ សាច់អាំង ៩៩៩ ដោយឃាត់ មនុស្ស ប្រុសស្រី ចំនួន៧នាក់ ក្នុងនោះមាន នារីរងគ្រោះ ចំនួន៥នាក់ និងម្ចាស់ហាង ជាមេខ្យល់ប្តីប្រពន្ធ ចំនួន២នាក់ ព្រមទាំង ឆែកឆេរ រកឃើញស្រោមអនាម័យ ប្រើប្រាស់រួចចំនួន១ នៅក្នុង បន្ទប់ផ្ទះសំណាក់ ឈ្មោះ វិរៈ មហាសាល ដែលជាបន្ទប់សំរាប់ណាត់ភ្ញៀវទៅរួមភេទ ។

    ក្រោយពេលកើតហេតុ បន្ទាប់ពីឃាត់ខ្លួន និងត្រួតពិនិត្យរួច ហើយ នារីរងគ្រោះចំនួន៥នាក់ ព្រមទាំងជនសង្ស័យមេខ្យល់ ប្តីប្រពន្ធចំនួន ២នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច នាំ ខ្លួនយកទៅសាកសួរនៅ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន បន្តទៀត ចំណែកទីតាំងខាងលើ មិន បានបិទទ្វារ នោះទេ ដោយសារតែមានឪពុកម្តាយ និង កូន តូច២នាក់ របស់ម្ចាស់ទីតាំងគ្មានកន្លែងស្នាក់នៅ៕

    អត្ថបទ៖ បងម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay