ព័ត៌មានជាតិ

ទឹកប្ដូរនិស្ស័យ! មុនទៅរៀននាំគ្នាផឹកស្រា ពេលស្រវឹងក្លាយជាជម្លោះ ទាញបុ័ងតោកាប់របួសធ្ងន់ម្នាក់

BY
Khmernote Media
February 20, 2020

ព្រៃវែង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង ៣ និង ៣០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចវាលកប់ខ្មោច ទួលព្រះធាតុខាងលិច ភូមិអូតាថុក ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច មានករណីហិង្សាមួយកើតឡើង។ ជនរងគ្រោះឈ្មោះ ស៊ីម កុសល ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិអ្នកតាជ័យ ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ជនសង្ស័យឈ្មោះ យុង រស្មី ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិធម្មកេរ្តិ៍ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច (រត់គេចខ្លួន)។

ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះរួមទាំងមិត្តភក្ដិផ្សេងទៀតបាននាំគ្នាផឹកស្រានៅភូមិអ្នកតាជ័យ រួចក៏ចេញមករៀន លុះដល់កន្លែងកើតហេតុ ជនសង្ស័យបានយកកាំបិតប៉័ងតោនៅនឹងខ្លួនកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ ដោយមិនដឹងមូលហេតុ បន្ទាប់មកក៏រត់គេចខ្លួនបាត់ ក្រោយកើតហេតុសាច់ញាតិជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ច ឲ្យជួយអន្តរាគន៍តាមចាប់ជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាបខ្លួនជនសង្ស័យ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

ដោយ៖ បងម៉េង

Share This Post: