ព័ត៌មានជាតិ

ពុទ្ធោ! ក្មេងប្រុសអាយុ១២ឆ្នាំ ទាញកាំបិតខ្វាវកាប់គូជម្លោះ បិះនឹងដាច់ក

BY
Khmernote Media
February 20, 2020

ខេត្តពោធិ៍សាត់៖ មានករណីហិង្សាដោយចេតនាមួយបានកើតឡើង ដោយក្មេងប្រុសអាយុ១២ឆ្នាំ ទាញកាំបិតខ្វាវកាប់គូជម្លោះ បិះនឹងដាច់ក ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនសង្ស័យឈ្មោះ សូន ភត្រា ភេទប្រុស អាយុ១២ឆ្នាំ ចំណែក ជនរងគ្រោះឈ្មោះ ហ៊ីម ជីនឡុង ភេទប្រុស អាយុ ១៣ឆ្នាំ អ្នកទាំង២ជាជនជាតិខ្មែរ និងរស់នៅភូមិនិងឃុំកើតហេតុខាងលើ។ ករណីហិង្សាដោយចេតនាខាងលើផ្ដើមចេញពីទំនាស់ពាក្យសម្ដី ហើយជនសង្ស័យ បានយកកាំបិតកាប់ គូទំនាស់បណ្តាលឲ្យរងរបួសធ្ងន់បិះនឹងដាច់ក។

ក្រោយកើតហេតុជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនរួមជាមួយនឹងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីបន្តនីតិវិធី ចំណែកជនរងគ្រោះរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៕

Share This Post: