ព័ត៌មានជាតិ

ញាក់សាច់! លួចគណនីហ្វេសប៊ុកគេហើយ ឆាត​ឲ្យផ្ញើប្រាក់ឲ្យខ្លួន រាប់ពាន់ដុល្លារ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

BY
Khmernote Media
February 21, 2020

ថ្ងៃទី​១៩​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២០​ តាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ និងអនុវត្តតាមដីកា​បង្គាប់របស់អយ្យការអម​សាលា​ដំបូង​ រាជធានី​ភ្នំពេញ ព្រមទាំងបានការសម្របសម្រួលលើនីតិ​វិធីពី​លោក​ នួន​ សាន​ ព្រះរាជអាជ្ញាអមសាលា​ដំ​បូងខេត្តបាត់ដំបង​ ក៏ដូចការស្នើសុំកិច្ចសហការ​ណ៍អនុវត្តរបស់នាយកដ្ឋានប្រឆាំងបទល្មើស​បច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ​លោកឧត្តម​សេនី​យ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែនការ​ងារព្រហ្មទ័ណ្ឌ​ បានដឹកនាំមន្ត្រីនគរ​បាល​ក្នុងក្រុម​ការ​ងារអនុវត្តដីកានៃស្នង​ការដ្ឋាន​ សហ​ការ​ណ៍ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាន​ន​គរ​បាលស្រុកបាណន់​ ធ្វើការនាំខ្លួនឈ្មោះ​ រ៉េន​ សារី​ ភេទប្រុស​ អាយុ​ ៣០ឆ្នាំ​ មានទីលំនៅ​សង្កាត់​ ចំការ​សំរោង​ ក្រុងបាត់ដំបង​ ខេត្តបាត់​ដំបង​ ពាក់ព័ន្ធករណីលួចយកគណនីហ្វេស​ប៊ុកឈ្មោះ គឹម ពាមសុវណ្ណ បានឆាតទៅគណនីហ្វេសប៊ុកឈ្មោះ Iem Tich ឲ្យផ្ញើប្រាក់មក​ឲ្យខ្លួនចំនួន ៣,៧០០ ដុល្លារអាមេរិក និង ១០.០០០.០០០រៀល​ ។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី​ ២០​ខែ​ ធ្នូ​ ឆ្នាំ​២០​១៩​​ កន្លងទៅថ្មីៗនេះសមត្ថកិច្ចនគរបាល​នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានសហការណ៍​ជាមួយមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរ​បាលខេត្តកែបធ្វើការឃាត់ខ្លួនជនស័ង្ស​យ​ចំនួន​០២នាក់​ភេទប្រុសក្នុងករណី (លួច​បន្លំគណនីហ្វេសប៊ុករួចផ្ញើសារឲ្យអ្នកដទៃផ្ញើប្រាក់មកឲ្យខ្លួន )​កាល​ពីថ្ងៃទី​ ១៨​ខែ​ ធ្នូ​ ឆ្នាំ២០១៩​ ហើយក្នុង​សក​ម្មភាពជាបន្តបន្ទាប់មានការចូលរួមរបស់ឈ្មោះ​ រ៉ែន​ សារី​ នេះផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជនស័ង្សយត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Share This Post: