ហ៊ានណាស់! នារីម្នាក់ Live តាមហ្វេសប៊ុកប្រកាសលក់ខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួន
- February 21, 2020
រាជធានីភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ទាក់ទងនឹងការ Live វីដេអូតាមបណ្តាញសង្គមហ្វេសប៊ុកប្រកាសលក់ខ្លួនជាសាធារណៈតែម្តង។ បើយោងតាមការបញ្ជាក់ពីទំព័រ Pheng Vannak News បានឲ្យដឹងថា “សមត្ថកិច្ចឃាត់ខ្លួន ស្រ្តីម្នាក់ដែលបានឡាយតាមបណ្តាញសង្គម ប្រកាសលក់ខ្លួនថា មកដល់ផ្ទះ៣០ដុល្លារ, ចេញក្រៅ៥០ដុល្លារ និងមួយយប់ដល់ព្រឹក១០០ដុល្លារ! ចំពោះចំណាត់ការ មិនទាន់ដឹងនៅឡើយតើគួរអប់រំ ឫដាក់ទោសតាមច្បាប់?”។ ជុំវិញបញ្ហានេះផងដែរ យើងនៅមិនទាន់សុំការបញ្ជាក់ណាមួយពីសាមីខ្លួននៅឡើយនោះទេ៕
- Share This Post: