ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នៅថ្ងៃស្អែកនេះ នាវា Westerdam នឹងចេញពីចំណតផែជាបណ្តោះអាសន្ន

    BY Khmernote Media February 21, 2020
    នៅថ្ងៃស្អែកនេះ នាវា Westerdam នឹងចេញពីចំណតផែជាបណ្តោះអាសន្ន

    ក្រុងព្រះសីហនុ- យោងតាមប្រភពព័ត៌មានពីលោក ហ៊ុយ ប៊ុនឡេង បានឲ្យដឹងថា មន្ត្រីកំពង់ផែក្រុងព្រះសីហនុបានបញ្ជាក់ដឹងថា នៅថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ នាវា Westerdam នឹងចេញពីចំណតផែជាបណ្តោះអាសន្ន ទៅឈប់សំចតនៅសមុទ្រខាងក្រៅផែ ដើម្បីរៀបចំចាក់ប្រេង សម្រាប់ការធ្វើដំណើរចាកចេញពីកម្ពុជា។

    មន្ត្រីដដែលថ្លែងថា តាមការគ្រោងទុក នៅថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២០ នាវានេះនឹងចូលចតចំណតផែម្តងទៀតដើម្បីរៀបចំបែបបទ មុននឹងចាកចេញពីកម្ពុជា ក្នុងនោះក្រុមហ៊ុននាវា Westerdam ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានគោរពថ្លែងអំណរគុណ សម្តេចតេជោហ៊ុន សែន អរគុណប្រទេសកម្ពុជា ដែលអនុគ្រោះអោយនាវាបានចូលចត បន្ទាប់ពីស្ថិតនៅលើផ្ទៃសមុទ្រជាង១០ថ្ងៃ ដោយសារកោះ និងប្រទេសមួយចំនួនបដិសេធមិនអោយចូលចតក្រោមហេតុផលខ្លាចមេរោគ Covid-19 ។

    បើតាមមន្ត្រីកំពង់ផែដែលដកស្រង់សម្តីពីក្រុមហ៊ុននាវាបានបញ្ជាក់ដែរថា ក្រុមហ៊ុននាវា Westerdam សូមអរគុណនិងអធ្យាស្រយ័ដែលការឈប់សំចតយូរថ្ងៃនៅកម្ពុជា មិនមានបង់ប្រាក់ដល់កំពង់ផែ ស្របពេលដែលកំពង់ផែក្រុងព្រះសីហនុ មាននាវាដឹកទំនិញចេញ ចូលមមារញឹក៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay