ព័ត៌មានជាតិ

នាយ ពែក មី និងលោកឧកញ៉ា ហួត ជា ចង់ធ្វើស្ពានដែកឬបេតុង​ ជូនលោក បេន វិញ បន្ទាប់ពីស្ពានឈើចូលផ្ទះគាត់ត្រូវបានគេលួចដុតអស់២ហើយក្នុងរយៈពេល១ខែនេះ

BY
Khmernote Media
February 22, 2020

លោក បេន ដេវីស (BEN DEVIS) ដែលកំពុងរស់នៅជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ ប៉ុន្តែកាលពីពេលថ្មីៗនេះស្ពានឈើចូលផ្ទះរបស់គាត់ ពីសៀមរាប និងព្រះវិហារ ត្រូវបានគេលួចដុត អស់២ហើយ គ្រាន់តែរយៈពេល១ខែនេះ ធ្វើឲ្យមហាជនជាច្រើនបង្ហាញក្តីអាណិត និងព្រួយបារម្ភខ្លាំងចំពោះសុវត្ថិភាពរបស់ បេន និងក្រុមគ្រួសារ។

យ៉ាងណាមិញតារាកំប្លែង នាយ ពែកមី ក៏បានបង្ហោះយ៉ាងដូច្នេះថា ខ្លួនលោកព្រមទាំងលោកឧកញ៉ា ហួត ជា ចង់សាងសង់ស្ពាន ដែកឬបេតុង ដោយលោកកំពុងតែប្រកាសស្វែងរកថវិកាពីបងប្អូនដែលចង់ចូលរួមជួយសាងសង់ស្ពានបេតុង ឬដែក ដែលមិនងាយនឹងមានអ្នកបំផ្លាញ។ ពែកមី បានសរសេររៀបរាប់ថា៖ “ក្នុង១ខែគេដុតអស់ស្ពាន២ ហួតជា​ និង​ ខ្ញុំ​ ចង់ធ្វេីស្ពានអោយបេនវិញ​ ដែកឬបេតុង​ តោះបងប្អូនចូលរួមជាមួយយេីងខ្ញុំ​ 015300007​ ជួយគ្នា”។

នាយ ពែកមី បានបន្ថែមថា បើសាងសង់ស្ពានដែកឬថ្ម មិនងាយបំផ្លាញទេព្រោះមានទាហ៊ានការពារដែ​រ តែបេីស្ពានឈេីគឺស្រួលលួចដុតណាស់។ ហើយតារាកំប្លែងរូបនេះបានប្រកាសបន្ថែមយ៉ាងដូច្នេះថា៖ “បងប្អូនចង់ចូលរួម​ សូមខលមកលេខខ្ញុំផ្ទាល់​ ខ្លាចខ្ញុំមេីលក្នុងផេកមិនអស់​ លេខខ្ញុំ015300007 លេខកុងABA ខ្ញុំ 000800467 chemchanra”៕

Share This Post: