ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថភ្លើង បុករថយន្ត ខ្ទេចអស់មួយចំហៀង សំណាងមិនបណ្ដាលឲ្យមានមនុស្សរងរបួស

    BY Khmernote Media February 22, 2020
    រថភ្លើង បុករថយន្ត ខ្ទេចអស់មួយចំហៀង សំណាងមិនបណ្ដាលឲ្យមានមនុស្សរងរបួស

    ខេត្តបាត់ដំបង៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថភ្លើង និងរថយន្តម៉ាសស្តា ដែលឆ្លងកាត់មិនប្រុងប្រយ័ត្ន ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅជិតស្វាយជាតិ ខេត្តបាត់ដំបង។ ដោយរថយន្តម៉ាសស្តា ពណ៌ស ត្រូវរថភ្លើងបុកប្រហារពេញទំហឹង រងការខូចខាតអស់មួយចំហៀង សំណាងមិនបណ្ដាលឲ្យមានមនុស្ស រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។

    សូមរំលឹកថាមួយរយៈពេលចុងក្រោយនេះមានករណីគ្រោះថ្នាក់ចរចរណ៍រវាងរថភ្លើង និងរថយន្ត បានកើតឡើងជាញឹកញាប់ ដោយករណីទាំងនោះកើតឡើងដោយសារតែរថយន្តបានឆ្លងកាត់មិនបានប្រុងប្រយ័ត្ន ហើយករណីខ្លះបណ្តាលឲ្យមានអ្នករងរបួសថែមទៀតផង ដូច្នេះបងប្អូនជាអ្នកបើកបររថយន្ត មេត្តាប្រុងប្រយ័ត្ន៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay