ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន​ ជា ៖ គ្រួសារលោក បេន កំពុងប្រឈមមុខជាមួយចោរលួចដុតព្រៃ ហើយមិនអាចទប់ទល់ជាមួយចោរនោះបានទេ ព្រោះចោរមានមនុស្សនៅពីក្រោយ

BY
Khmernote Media
February 22, 2020

លោក បេន ដេវីស (BEN DEVIS) ជាជនជាតិអាមេរិក ដែលកំពុងរស់នៅជាមួយគ្រួសារ ស្រឡាញ់សម្បត្តិធម្មជាតិកម្ពុជា នៅដែនជម្រកសត្វព្រៃនៅកម្ពុជា ការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។ ប៉ុន្តែមួយរយៈនេះស្ពានឈើចូលផ្ទះរបស់គាត់ ពីសៀមរាប និងព្រះវិហារ ត្រូវបានគេលួចដុត អស់២ហើយ គ្រាន់តែរយៈពេល១ខែនេះ ធ្វើឲ្យមហាជនជាច្រើនបង្ហាញក្តីអាណិត និងព្រួយបារម្ភខ្លាំងចំពោះសុវត្ថិភាពរបស់ បេន និងក្រុមគ្រួសារ។

ដូច្នេះហើយឯកឧត្តម ហ៊ុន​ ជា ក៏បានបង្ហាញពីការព្រួយបារម្ភចំពោះលោក បេន និងក្រុមគ្រួសារ ដោយលោក បានសរសេររៀបរាប់ថា​៖ “សកម្មភាពដុតបំផ្លាញព្រៃឈើនៅភូមិសាស្រ្ដ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីទន្រ្ទានយកដីនៅតែបន្ដមាន ដោយគ្មានអ្នកឈឺឆ្អាល ក្រុមគ្រួសារបេន កំពុងប្រឈមមុខជាមួយពួកចោរលួចដុតព្រៃ ហើយលោកបេន ពិតជាពិបាក និងមិនអាចទប់ទល់ជាមួយពួកចោរបានទេ ព្រោះចោរមានមនុស្សនៅពីក្រោយ។ សូមបងប្អូនដែលពាក់ព័ន្ធ ជួយសំរួល និងមើលថែពួកគាត់ផង ព្រោះថាគាត់មកជួយយើងដោយគ្មានចង់បានអ្វី ក្រៅពីថែរក្សាព្រៃឈើអោយបានគង់វង្សទេ។ រួមគ្នាឡើង!!!!! ព្រោះថាគេធ្វើដើម្បីយើង និងជាតិសាសន៍របស់យើង ដូច្នេះយើងត្រូវជួយមើលថែពួកគាត់វិញ ខ្ញុំនឹងរួមចំណែកក្នុងការងារមួយនេះ”៕

Share This Post: