ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសកែភេទជាស្រី ដែល Live វីដេអូលក់ខ្លួនលេី Bigo Live ត្រូវបានបញ្ជូនខ្លួនទៅតុលាការនៅរសៀលនេះ

    BY Khmernote Media February 22, 2020
    បុរសកែភេទជាស្រី ដែល Live វីដេអូលក់ខ្លួនលេី Bigo Live ត្រូវបានបញ្ជូនខ្លួនទៅតុលាការនៅរសៀលនេះ

    នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈនេះ បុរសកែភេទជាស្រី ឈ្មោះ ម៉ន អុីវ៉ា អាយុ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជូនទៅតុលាការ នៅវេលាម៉ោង ១៤:៣០នាទី ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ក្នុងករណីថតឡាយវីដេអូលក់ខ្លួន លេី Bigo Live ដោយចោទពីបទផុសរូបភាព និងសំភារៈអាសអាភាស ដែលយោងតាមមាត្រា ៣៨-៣៩ ច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលជាប់ទោសចាប់ពី (១ខែ ដល់ ១ឆ្នាំ)។

    ដោយមានការឯកភាពយល់ព្រមពីលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន បុរសកែភេទជាស្ត្រីឈ្មោះ ម៉ន អុីវ៉ា ដែលបានឡាយវីដេអូលក់ខ្លួននៅលេី Bigo Live ដេីម្បីយកមកធ្វេីការសួរចម្លេីយ រៀបចំសំណុំឯកសារ និងភស្តុតាងផ្សេងៗ ដេីម្បីបញ្ជូនបន្តទៅតុលាការ និងអនុវត្តតាមនីតិវិធីច្បាប់ ព្រោះទង្វេីដែលឈ្មោះ ម៉ន អុីវ៉ា បានធ្វេីនេះពិតជាធ្វេីអោយប៉ះពាល់ដល់ប្រពៃណីទំនៀមទំលាប់ខ្មែរ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងតំលៃរបស់ស្ត្រីខ្មែរ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay