ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រយ័ត្នប្រយែងកូនចៅ! ក្មេងតូចម្នាក់ត្រូវជនខិលខូចល្បួងយកទៅបាត់ រួចដោះគ្រឿងអលង្ការអស់ពីខ្លួន

    BY Khmernote Media February 22, 2020
    ប្រយ័ត្នប្រយែងកូនចៅ! ក្មេងតូចម្នាក់ត្រូវជនខិលខូចល្បួងយកទៅបាត់ រួចដោះគ្រឿងអលង្ការអស់ពីខ្លួន

    រាជធានីភ្នំពេញ៖ សូមអាណាព្យាបាល ជាពិសេសឪពុកម្ដាយ ដែលមានកូនប្រុសស្រី ពាក់គ្រឿងអលង្ការជាប់ខ្លួន សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះពេលនេះមានជនខិលខូចដើរល្បួងក្មេងៗយកទៅហើយដោះគ្រឿងអលង្ការយកអស់រលីងពីខ្លួន រួចផ្លុងក្មេងចោលអោយដើរតាមដងផ្លូវតែឯង វង្វេងផ្លូវរកមកផ្ទះវិញមិនស្គាល់។
    កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅប្លុកបុរីកីទ្បា ភូមិបុរីកីទ្បា សង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីម្ដាយបាត់កូនស្រី ឈ្មោះស្រីពេជ្រ អាយុ៨ តាំងពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ទើបរកកូនស្រីរបស់ខ្លួនឃើញវិញនៅតាមដងផ្លូវនៅវេលាម៉ោង៤ល្ងាច ថ្ងៃខែឆ្នាំដដែល តែពេលបានឃើញកូនវិញនោះកូនស្រីរបស់គាត់ត្រូវបានជនសង្ស័យមួយក្រុមមិនស្គាល់មុខល្បួងយកទៅរួចធ្វើសកម្មភាពដោះយកគ្រឿងអលង្ការអស់ពីខ្លួនទើបប្រលែងវិញអោយដើរតាមចញ្ចើមផ្លូវតែឯងរកផ្លូវមកផ្ទះវិញមិនឃើញ៕

    អត្ថបទ៖ បងម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay