ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទេីបចេញពីពន្ធនាគារសោះមិនរាងចាល ចេញមកធ្វេីចោរទៀត

    BY Khmernote Media February 24, 2020
    ទេីបចេញពីពន្ធនាគារសោះមិនរាងចាល ចេញមកធ្វេីចោរទៀត

    ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃ​ អាទិត្យ​ ១កេីត​ ខែ​ផល្គុន​ ឆ្នាំកុរឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២០​នេះ​ អនុវត្តតាមបទបញ្ជារបស់ឯកឧ​ត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នង​ការ​ដ្ឋាននគបាលខេត្តបា​ត់​ដំបង​ លោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ​ ដឹកនាំធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់​ក្រោ​យពេលដែលជនសង័្សយរូបនេះធ្វេី​សកម្មភាពចាក់ទៅ​លេីជនរង​គ្រោះឈ្មោះ​ យ៉ាន់ គឹមយៀត ភេទ​ស្រី អាយុ៥៦ឆ្នាំមានទីលំនៅក្រុម​ទី១៤ភូមិអូរ​តា​គាំ​១សង្កាត់ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្តបាត់​ដំ​បង​​ ដេីម្បីប្លន់យកទ្រព្យ​សម្បត្តិរបស់ជនរង​គ្រោះស្ថិតក្នុងលំនៅដ្ឋានខាងលេី​ ។

    លោកឧត្តមសេនីយ៍ត្រី​ ជេត​ ​វណ្ណនី​បាន​បញ្ជាក់​មុននេះថា​ កាលពីព្រឹកថ្ងៃទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​២០​២០​វេលាម៉ោង៦និង០០នាទី​ ជនសង័្សយរូបនេះ​បានចូលធ្វេីសកម្មភាពក្នុងលំនៅដ្ឋានរបស់ជន​រងគ្រោះខាងលេី​ ដោយមានកាំបិតជា​មធ្យោ​បាយ​ក្នុងការប្រព្រឹត្តិ​ តែក្នុងខណ:ចូលទៅដល់បានពេីបប្រទះជាមួយជនរងគ្រោះជាម្ចាស់ផ្ទះ​ ហេីយជនសង័្សយបានធ្វេីសកម្មភាពចាក់ដោយកាំបិតទៅលេីជនរងគ្រោះបណ្តាលឲ្យរង​របួសជាទម្ងន់មុន​ពេលដែលជនសង័្សយប្រមូលយក​ទ្រព្យសម្បត្តិរបស់ជនរងគ្រោះហេីយគេច​ខ្លួន​បាត់ពីកន្លែងកេីតហេតុ។

    ក្រោយកេីតហេតុភ្លាមៗសមត្ថកិច្ចន​គរ​បាលធ្វេីការស្រាវជ្រាវជាបន្ទាន់រហូតឈានទៅកំណត់​បាននូវមុខសញ្ញាសង័្សយរួចបានធ្វេីការឃាត់ខ្លួន​នាវេលាម៉ោង​១៥និង២៥នាទី​ថ្ងៃខែឆ្នាំដដែល។

    លោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ អធិការនគរ​បាលក្រុងបាត់ដំបង​ បានបញ្ជាក់ប្រាប់មុននេះថា​ជនសង័្សយឈ្មោះ​ រឿន​ វិត​ ភេទប្រុស​ អាយុ​២៧​ឆ្នាំ​រស់នៅមិនប្រាកដ​ តែជាមុខសញ្ញាដែលទេីបចេញពីពន្ធនាគារក្នុងមួយរយ:ពេលខ្លីនេះ​ ។ លោកអធិការបានបញ្ជាក់បន្ថែមទៀតថា​ ជន​រងគ្រោះត្រូវបានអ្នកជិតខាងនិងក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជាបន្ទាន់​ ដោយ​សាររងរបួសធ្ងន់​ រហូតមកដល់ពេលព្រលប់នេះមិនទាន់អាចនិយាយបាននៅឡេីយ​ទេ​លោកថាក្នុងកិច្ចប្រតិបត្តិការនេះនគរបាលដកហូតបានសម្ភារ:​ជាភស្តុតាងមួយចំនួនរួមមាន៖

    -កង់ពណ៌ទឹកប្រាកចំនួន​០១គ្រឿង​(ជាមធ្យោ​បាយជិះធ្វេីសកម្មភាព)
    -កូនកាំបិតចិតបន្តែចំនួន​០២(សម្ភារ:ធ្វេី​សកម្មភា​ព)
    -មួកកន្តឹបពណ៏ក្រហមចំនួន០១
    -កាបូបពណ៌ទឹកប្រាក់ចំនួន០២(ជារបស់ជន​រងគ្រោះ)
    -ខោខូវប៊យជើងខ្លីចំនួន០១
    -អាវរងារពណ៌ឈាមជ្រូកចំនួន០១

    លោកអធិការបញ្ជាក់ប្រាប់ថាតាមចម្លេីយសារ​ភាពរបស់ជន​សង័្សយខាងលេី​បានសារភាព​ថា​ ខ្លួនពិតជាបានធ្វេីសកម្មភាព​(ចាក់ដោយកាំបិត​)​ទៅ​លេីជនរងគ្រោះខាងលេីដេីម្បីយកទ្រព្យស​ម្បត្តិពិតប្រាដកមែន​ ។ ដោយសារជនរងគ្រោះមិនទាន់អាចបំភ្លឺបានដូច្នេះសម្ភារ:​បាត់បង់ពិត​ប្រាកដសមត្ថកិច្ចនគរបាលមិនទាន់ដឹង​ច្បាស់នៅឡេីយទេ។

    ជនសង័្សយ​កំពុងធ្វេីការស្រាវជ្រាវ និងបន្តក​សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបា​ត់​ដំបង​ដេីម្បីចាត់ការតាមផ្លូច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay