ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នៅពេលទទួលបានការខលទូរស័ព្ទពីក្រៅប្រទេស ដែលអ្នកពុំដែលស្គាល់ តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីការពារពីការឆបោក (Callback ឬ One-Ring Scam)?

    BY Khmernote Media February 24, 2020
    នៅពេលទទួលបានការខលទូរស័ព្ទពីក្រៅប្រទេស ដែលអ្នកពុំដែលស្គាល់ តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីការពារពីការឆបោក (Callback ឬ One-Ring Scam)?

    បច្ចុប្បន្នយើងសង្កេតឃើញថា ពលរដ្ឋកម្ពុជាមួយចំនួនធំបានទទួលការខលទូរស័ព្ទ ពីក្រៅប្រទេសតួយ៉ាង ប្រទេសម៉ាឡាវី អាហ្វ្រិក នីហ្សេរីយ៉ា ប៉ាគីស្ថាន ឬ ប្រទេសរុស្សីជាដើម។ ទន្ទឹមនឹងគ្នានេះ ពលរដ្ឋហាក់មានចម្ងល់អំពីបញ្ហា Missed Call និងមានសំនួរមួយចំនួន ដូចជា តើនរណាដែលបានធ្វើការខលចូលលេខទូរស័ព្ទដៃពួកគេ? តើអ្នកដែលកំពុងធ្វើការខលមកនេះ ពួកគេមានបំណងអ្វីឲ្យពិតប្រាកដ? តើការខលទូរស័ព្ទនេះជាការឆបោក ឬអាចជាការព្យាយាមហេកគណនី?

    ជាមួយនឹងចម្ងល់នេះ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា បានធ្វើការបកស្រាយយ៉ាងដូច្នេះថា ការខលទូរស័ព្ទដោយប្រើប្រាស់លេខប្លែកៗ ដែលអ្នកពុំដែលស្គាល់ គឺជាគម្រោងឆបោកប្រាក់ (Money Scam) ដែលមានឈ្មោះថា “Callback Scam ឬហៅម្យ៉ាងទៀតថា One-Ring Scam”។ Callback Scam ជាបច្ចេកទេសកាត់ប្រាក់ពីគណនីទូរស័ព្ទជនរងគ្រោះ ដោយប្រើប្រាស់សេវា ដែលហៅថា International Premium Rate Number (IPRN)។ ក្រុមបណ្តាញឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង បានទិញសេវាលេខទូរស័ព្ទ IPRN ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ ធ្វើការខលចេញពីក្រៅប្រទេស ទៅលើគោលដៅនានាជុំវិញពិភពលោក គោលដៅទាំងនោះក៏រួមមានពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។

    តើអ្នកអាចបាត់បង់ប្រាក់ពីគណនីទូរស័ព្ទដោយរបៀបណា?

    – ឧក្រិដ្ឋជនធ្វើការខលចូលលេខទូរស័ព្ទជនរងគ្រោះ ពីប្រទេសម៉ាឡាវី (+265) អាហ្វ្រិក (+27) នីហ្សេរីយ៉ា (+234) ប៉ាគីស្ថាន (+92) ឬ ប្រទេសរុស្សី (+7) ជាដើម។

    – បន្ទាប់ពីខលចូល ពួកគេនឹងកាត់ផ្តាច់ការខលទូរស័ព្ទ ដែលបង្ហាញ Missed Call លើទូរស័ព្ទជនរងគ្រោះ។

    – នៅពេលជនរងគ្រោះធ្វើការខលទូរស័ព្ទទៅវិញ តម្លៃសេវាគឺមានតម្លៃថ្លៃ និងកាត់ពីគណនីទូរស័ព្ទជនរងគ្រោះដោយស្វ័យប្រវត្តិ។

    – ក្រុមឧក្រិដ្ឋជននឹងទទួលបានប្រាក់កម្រៃជើងសារ (Commission) ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ។

    តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីការពារពីការឆបោក (Callback ឬ One-Ring Scam)? នៅពេលទទួលបានការខលទូរស័ព្ទពីក្រៅប្រទេស ប្រើប្រាស់នូវលេខទូរស័ព្ទដែលអ្នកពុំធ្លាប់ស្គាល់ សូមអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

    – ធ្វើការ Save លេខទូរស័ព្ទទុក នឹងព្យាយាមទាក់ទងតាមរយ:កម្មវិធី WhatsApp, Telegram, ឬ SMS។ (ក្នុង​ន័យ​នេះ​ចង់​បញ្ជាក់​ថា​ មិនមែន​គ្រប់​លេខ​ទាំង​អស់​សុទ្ធតែ​ scam ទេ​មាន​លេខខ្លះ​ អាច​ជាបងប្អូន​ក្រៅប្រទេស​របស់​យេីងមែន​ ហេតុ​នេះ​ saved ដេីម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​ ពី​កម្មវិធី​ social media ផ្សេងៗ​)

    – ត្រូវជៀសវាងការខលទូរស័ព្ទត្រឡប់ទៅវិញ ព្រោះលេខនោះអាចជា IPRN។

    – ប្រើប្រាស់កម្មវិធីសម្រាប់ទូរស័ព្ទដៃក្នុងការស្វែងរកប្រភពលេខទូរស័ព្ទ តួយ៉ាងកម្មវិធី TrueCaller។

    – ធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទរបស់អ្នក។

    – ធ្វើការ Block លេខទូរស័ព្ទសង្ស័យ ដោយប្រើប្រាស់កម្មវិធីដែលមានស្រាប់ក្នុងទូរស័ព្ទដៃរបស់អ្នក៕

    ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay