ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្មានមិនដល់សោះថា ផ្លាស្ទិករុំអាចប្រើសម្រាប់ដោះស្រាយបញ្ហាផ្សេងៗក្នុងផ្ទះបានច្រើនយ៉ាងនេះ

    BY Khmernote Media April 17, 2018
    ស្មានមិនដល់សោះថា ផ្លាស្ទិករុំអាចប្រើសម្រាប់ដោះស្រាយបញ្ហាផ្សេងៗក្នុងផ្ទះបានច្រើនយ៉ាងនេះ

    ក្រៅពីប្រើប្រាស់សម្រាប់រុំអាហារ និងផ្លែឈើហើយនោះ ផ្លាស្ទិករុំក៏នៅមានអត្ថប្រយោជន៍ក្នុងការដោះស្រាយបញ្ហាក្នុងផ្ទះបានយ៉ាងច្រើនផ្សេងទៀតផងដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗក្នុងការប្រើប្រាស់ផ្លាស្ទិករុំដែលអ្នកប្រហែលជាមិនធ្លាប់បានដឹងពីមុនមក ៖

    ១. ការពារកុំឲ្យទឹក ឬភេសជ្ជៈផ្សេងៗកំពប់ចេញពីកែវ ៖ ដើម្បីការពារពីការកំពប់ដោយចៃដន្យ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំគ្របមាត់កែវជាមួយនឹងផ្លាស្ទិកសម្រាប់រុំ រួចយកទុយោរសម្រាប់បឺតមួយមកចោះទម្លុះចំកណ្ដាលមាត់កែវជាការស្រេច។ ដើម្បីរុំជាប់បានយូរ អ្នកអាចប្រើស្កុតមកបិតជុំវិញគែមផ្លាស្ទិក។

    ២. ស្ងោរស៊ុតដែលគោះចេញពីសំបក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែគោះបំបែកហើយចាក់បង្ហូរស៊ុតចូលក្នុងផ្លាស្ទិករុំ រួចចងឲ្យជាប់ដូចក្នុងរូបភាពខាងក្រោម បន្ទាប់មកដាក់វាស្ងោរក្នុងទឹកដែលកំពុងដាំពុះ។

    ៣. បើកគម្របក្រឡកែវ ឬដប ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើផ្លាស្ទិករុំលើគម្របក្រឡ ឬដបកែវណាមួយនោះ រួចសឹមមួលបើក។ វិធីនេះនឹងជួយការពារកុំឲ្យរអិលពិបាកបើក។

    ៤. ការពារផ្ទះបាយពីការខ្ទាតប្រឡាក់ផ្សេងៗ។

    ៥. ការពារកុំឲ្យថ្នាំលាបប្រែជាកកស្ងួត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំជក់ និងក្រឡថ្នាំលាបជាមួយនឹងផ្លាស្ទិក។ វិធីនេះជួយការពារផ្ទៃខាងលើនៃថ្នាំលាប និងជក់ពីការកកស្ងួត។

    ៦. ប្រើប្រាស់ជាអន្ទាក់ចាប់សត្វល្អិតចង្រៃតូចៗ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ផ្លែឈើអ្វីក៏បានឲ្យទៅជាចំណិតៗ រួចដាក់ចូលទៅក្នុងកែវទឹកមួយ បន្ទាប់មករុំគ្របមាត់កែវជាមួយនឹងផ្លាស្ទិកសម្រាប់រុំ ហើយចោះរន្ធតូចៗលើផ្លាស្លិកនៅមាត់កែវ។ ក្លិនផ្លែឈើនឹងទាក់ទាញសត្វល្អិតឲ្យហោះចូលក្នុងកែវបានយ៉ាងងាយ ប៉ុន្តែពួកវាមិនអាចចេញមកវិញបានស្រួលៗឡើយ។

    ៧. ប្រើនៅពេលដំសាច់ ៖ ដើម្បីការពារការបែកខ្ទាតសាច់នៅពេលដំ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់នៅមុនពេលចាប់ផ្ដើមដំសាច់ ចូរប្រើផ្លាស្ទិកមករុំគ្របវាជាមុនសិន។

    ៨. ផ្ដល់ភាពងាយស្រួលនៅពេលជញ្ជូនអ៊ីវ៉ាន់ ឬប្រដាប់ប្រដាផ្សេងៗ ជៀសវាងការជ្រុះ។

    ៩. ការពារកាបូបដាក់គ្រឿងសម្អាងតុបតែងមុខពីការប្រឡាក់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំគ្របមាត់នៃគ្រឿងសម្អាង ឬផលិតផលសម្រស់ផ្សេងៗដូចជាគ្រីមលាបមុខជាដើមជាមួយនឹងផ្លាស្ទិកសម្រាប់រុំជាមុនសិន សឹមមួលគ្របគម្របរបស់វាតាមក្រោយ។

    ១០.ដោះស្រាយបញ្ហាស្ទះបង្គន់ ៖ ផ្លាស្ទិកសម្រាប់រុំក៏អាចជួយដោះស្រាយបញ្ហានៃការស្ទះបង្គន់បានដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំគ្របផ្ទៃខាងលើ ឬមាត់បង្គន់ជាមួយនឹងផ្លាស្ទិករុំ បន្ទាប់មកប្រើប្រាស់ស្កុតបិតគែមៗនៃផ្លាស្ទិកឲ្យជាប់។ ចុចកាច់ទឹកបង្គន់ នៅពេលនោះផ្លាស្ទិកនឹងប៉ោងឡើង។ អ្វីដែលអ្នកត្រូវធ្វើបន្ត គឺសង្កត់កន្លែងប៉ោងនោះចុះក្រោយឲ្យបានពី ៣ ទៅ ៤ ដង។ខ្យល់កកកុញនៅពីក្រោមផ្លាស្ទិកនឹងរុញច្រានការស្ទះចូលទៅក្នុងបំពង់លូ៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay