ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពេលទៅលេងបុណ្យទន្លេនៅបាត់ដំបង តើភ្ញៀវទេសចរអាចបន្តទៅលេងកន្លែងណាខ្លះទៀត?

    BY Khmernote Media February 25, 2020
    ពេលទៅលេងបុណ្យទន្លេនៅបាត់ដំបង តើភ្ញៀវទេសចរអាចបន្តទៅលេងកន្លែងណាខ្លះទៀត?

    ក្រសួងទេសចរណ៍នឹងរៀបចំពីធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព ទន្លេនៃវិបុលភាព»។ ភ្ញៀវទេសចរណ៍ច្បាស់ជាមានចម្ងល់ថាតើបុណ្យទន្លេឆ្នាំនេះមានអ្វីប្លែកខ្លះ មានរៀបចំពិធីអ្វីខ្លះ ហើយអាចបន្តទៅលេងនៅតាមរមណីយដ្ឋានទេសចរណ៍ណាខ្លះទៀត?

    ពិធីបុណ្យទន្លេរយៈពេល៣ថ្ងៃខាងមុខនេះ មានសម្មភាពកម្សាន្តជាច្រើនដូចជាកីឡាប្រណាំងកង់ រត់ប្រណាំង Run For Fun កីឡាប្រដាល់លក្ខណអន្តរជាតិដណ្តើមខ្សែក្រវាត់ និងកីឡាមួយចំនួនទៀត ការសម្តែងទស្សនីយភាពសិល្បៈ ដែលមានការចូលរួមពីសិល្បករ-សិល្បការីជាតិ និងអន្តរជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងបរទេស និងមហោស្របម្ហូបអាហារជាដើម។

    ហើយក្រៅពីសកម្មភាពទាំងអស់ក្នុងពិធីបុណ្យទន្លេនេះ គោលដៅទេសចរណ៍ជាច្រើននៅខេត្តបាត់ដំបង បានតៀមខ្លួនរួចរាល់សម្រាប់ទទួលប្រជាពលរដ្ឋ ដែលក្នុងនោះមានដូចជារៀបចំគោលដៅទេសចរណ៍នានាជុំវិញខេត្ត ពិសេសតំបន់អគារបេតិកភណ្ឌក្នុងក្រុងបាត់ដំបង ភ្នំសំពៅ ភ្នំបាណន់ និងជិះឡូរីកម្សាន្ដតាមជើងភ្នំ រូងប្រចៀវ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដូចជាប្រាសាទឯកភ្នំ សហគមន៍ទេសចរណ៍មួយចំនួនទៀត។

    ជាពិសេសក្រសួងទេសចរណ៍ក៏បានរៀបចំកញ្ចប់ទស្សនកិច្ច ដែលមានតម្លៃសមរម្យរយៈពេល ៤ថ្ងៃ (៣យប់) ក្នុងកំឡុងពេលពិធីបុណ្យទន្លេ គឺចាប់ពីថ្ងៃទី១២-១៥ ខែមីនា ឆ្នាំ២០២០ ទៅកាន់តំបន់គោលដៅទេសចរណ៍នានា។ ចំពោះព័ត៌មានបន្ថែមពីគោលដៅទេសចរណ៍ជាច្រើនទៀតរបស់ខេត្ត ភ្ញៀវទេសចរជាតិ-អន្តរជាតិអាចស្វែងរកបាននៅមណ្ឌលព័ត៌មានទេសចរណ៍របស់ខេត្ត៕

    ប្រភព៖ ក្រសួងទេសចរណ៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay