ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថា មកទល់ពេលនេះពុំទាន់រកឃេីញ​ករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីនៅកម្ពុជានៅឡើយទេ

    BY Khmernote Media February 25, 2020
    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថា មកទល់ពេលនេះពុំទាន់រកឃេីញ​ករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីនៅកម្ពុជានៅឡើយទេ

    យោងតាមការបញ្ជាក់ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា រហូតដល់ម៉ោង​ ៧យប់​​ ថ្ងៃទី​ ២៤ កុម្ភ:​ ២០២០​ ពុំទាន់រកឃេីញ​ករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ​ តែលទ្ធភាពរកឃេីញករណីបន្ថែមទៀតនឹងអាចកេីតមាន​ ព្រោះជំងឺនេះនៅតែបន្តរាតត្បាតនៅឡេីយនៅទីក្រុងវូហានប្រទេសចិន​ និងមានការនាំចេញជំងឺនេះទៅប្រទេសដទៃ។​ អ្នកទេសចរណ៍​ ៤១​ ជាតិសាសន៍​ លេីនាវាយក្យ​ Westerdam​ ជាង​២០០០នាក់​ ដែលត្រលប់ទៅមាតុប្រទេសរៀងៗវិញ​ មិនបានរកឃេីញផ្ទុកមេរោគកូរ៉ូណាវីរុសប្រភេទថ្មីទេ​ពីប្រទេសទាំងនោះ ។ ក្រុមឆ្លេីយតបបន្ទាន់​ និងក្រុមគ្រូពេទ្យដែលបានបណ្តុះបណ្តាលអំពីឆ្លេីយតបទៅនឹងជំងឺរាតត្បាតជាង២០០០នាក់កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស​ ។ ក្រុមគ្រូពេទ្យតាមព្រំដែន​ (មន្រ្តីចត្តាឡីស័ក)​ បានកំពុងឃ្លាំមេីលអ្នកដំណេីរចេញចូលគ្រប់ច្រកតាមព្រំដែន​គោគ​ ថៃ​ ឡាវ​ វៀតណាម​ ផ្លូវសមុទ្រ​ និងអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣​ ភ្នំពេញ​ សៀមរាប​ ក្រុងព្រះសីហនុ​ តាមរយ:ម៉ាស៊ីនស្ទង់កំដៅ​និងពិនិត្យសុខភាព​ ។ យេីងមានមន្ទីរពិសោធន៏វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ ​ដំណេីរការទាំងថ្ងៃទាំងយប់ធ្វេីតេស្ហវត្ថុវិភាគ​ដែលបានផ្ញេីវត្ថុវិភាគមកពីទូទាំងប្រទេស និងយេីងត្រៀមមន្ទីរពិសោធន៏ពីរទៀតក្នុងក្រសួងសុខាភិបាលដេីម្បីជំនួយកក្នុងការធ្វេីតេស្ហបន្ថែមទៀត​ ។ យេីងមានមន្រ្តី​ជំនាញ​ ១០រូប​ កាន់ទូរស័ព្ទដៃដេីម្បីទទួលទូរស័ព្ទបាញ់ពីលេខ​ ១១៥​ ដេីម្បីទទួលរាយការណ៏ករណីសង្ស័យពីប្រជាពលរដ្ឋពីទូទាំងប្រទេស​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

    ទូរស័ព្ទទាន់ហេតុការណ៍​ ១១៥​ ជាប្រព័ន្ទទូរស័ព្ទបានអភិវឌ្ឍន៏ទៅជាបច្ចេកវិទ្យាទំនេីប​ និងសំរាប់ផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសនូវ​ :
    ១.​ ចំណេះដឹងទាក់ទងនឹងជំងឺកូរ៉ូណាវីរុស​ប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត
    ២​.​ អាចរាយការណ៏ករណីជំងឺសង្ស័យ​ និងកេីតឡេីងច្រេីនខុសធម្មតាក្នុងទីតាំងណាមួយ
    ៣.​ អាចសួរពត៏មានឬចំណេះដឹងបន្ថែមទាក់ទងនឹងជំងឺកូរ៉ូណាវីរុសប្រភេទថ្មី​ និងជំងឺឆ្លងផ្សេងៗទៀត
    ៤.​ យេីងមានសហការីជំនាញសុខាភិបាល​ ១០រូបចាំទទួលទូរស័ព្ទ​ ដោយប្រេីបច្ចេកវិទ្យា​ ប្រព័ន្ទបញ្ជូនទៅទូរស័ព្ទដៃ​ទៅគ្រូពេទ្យទាំង១០នាក់​ (Calling Forward System)

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay