ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកនឹងទទួលបានចង្កេះតូចស្អាត ក្បាលពោះរាបស្មើដូចប្រាថ្នា ដោយគ្រាន់តែអង្គុយលើកៅអី ហើយធ្វើបែបនេះ

    BY Khmernote Media April 17, 2018
    អ្នកនឹងទទួលបានចង្កេះតូចស្អាត ក្បាលពោះរាបស្មើដូចប្រាថ្នា ដោយគ្រាន់តែអង្គុយលើកៅអី ហើយធ្វើបែបនេះ

    អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីលំហាត់ប្រាណងាយៗចំនួន ៧ ដែលមានប្រសិទ្ធិភាពខ្ពស់ជួយឲ្យចង្កេះ ក៏ដូចជាក្បាលពោះប្រែជាស្រស់ស្អាតជាទីគាប់ចិត្ត ៖ 

    ៧. លំហាត់ប្រាណកំដៅសាច់ដុំ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវអង្គុយនៅត្រង់គែមនៃកៅអីមួយ បន្ទាប់មកដាក់ដៃទាំងសងខាងលើជង្គង់។ តម្រង់ខ្នងឲ្យត្រង់ រួចចាប់ផ្ដើមផ្ដេកទៅក្រោយរហូតដល់ខ្នងប៉ះកៅអី ប៉ុន្តែកុំទម្លាក់ទម្ងន់ទាំងអស់លើវា។ត្រឡប់មកសភាពដើមវិញយឺតៗ។ អនុវត្តន៍ដូចគ្នាសារឡើងវិញឲ្យបានពី ១០ ទៅ ១២ដង។

    ៦. ក្បាច់បង្វិលសាច់ដុំពោះ (oblique) ៖ វិធីនេះជួយឲ្យសាច់ដុំពោះមានភាពរឹងមាំ។ ជាដំបូងត្រូវអង្គុយនៅលើកៅអីមួយ បន្ទាប់មកអង្កញ់ដៃដាក់ក្រោយក្បាលដូចក្នុងរូបភាពបានបង្ហាញ។ បង្វិលដងខ្លួនទៅខាងស្ដាំ ប៉ុន្តែត្រូវទប់ជើងទាំងសងខាង និងត្រគាកឲ្យត្រង់ស្ងៀម។ ទប់រាងកាយក្នុងសភាពបែបនេះសម្រាប់រយៈពេល ៣ វិនាទី សឹមបង្វែរខ្លួនទៅខាងឆ្វេងវិញម្ដង។ អនុវត្តន៍ដូចគ្នាសារឡើងវិញឲ្យបាន ១០ ដង សម្រាប់ផ្នែកម្ខាងៗ។

    ៥. ក្បាច់អោនមកមុខ ៖ លំហាត់ប្រាណនេះ គឺសម្រាប់សាច់ដុំក្បាលពោះ។ ដំបូងត្រូវអង្គុយនៅលើកៅអី បន្ទាប់មកដាក់ដៃទាំងសងខាងទៅក្រោយក្បាល និងស្រាក់ម្រាមដៃទាំងសងខាងចូលគ្នា។ អោនចុះមកមុខយឺតៗ ហើយត្រឡប់ទៅក្រោយវិញ។ កុំប្រើដៃទាំងសងខាងជួយឲ្យសោះនៅពេលទ្រេតមកមុខ។ អនុវត្តន៍សារឡើងវិញឲ្យបាន ១៥ ដង។

    ៤. ក្បាច់រុញជង្គង់ទាំងសងខាងឲ្យប៉ះនឹងទ្រូង ៖ ជាដំបូងត្រូវអង្គុយចុះលើកៅអី បន្ទាប់មកទាញអង្កញ់ជើងខាងឲ្យប៉ះទៅនឹងទ្រូង រួចប្រើដៃទាំងសងខាងចាប់ផ្អឹបជង្គង់ ហើយស្ថិតក្នុងសភាពបែបនេះសម្រាប់រយៈពេល ៣ វិនាទី សឹមត្រឡប់ទៅសភាពដើម និងអនុវត្តន៍ដូចគ្នាចំពោះជើងម្ខាងទៀត។ ចូរធ្វើលំហាត់ប្រាណនេះឲ្យបាន ១៥ ដង សម្រាប់ជើងម្ខាងៗ។

    ៣. ក្បាច់រុញជង្គង់ទាំងសងខាងឆ្ពោះទៅទ្រូង ហើយតម្រង់សន្ធឹងជើង ៖ ដើម្បីទទួលបានសាច់ដុំក្បាលពោះស្រស់ស្អាត ជាដំបូងអ្នកត្រូវអង្គុយចុះលើកៅអី បន្ទាប់មកផ្ដេកទ្រេតខ្នងទៅនឹងកៅអី រួចលើកជើងទាំងសងខាងឡើងផ្អឹបគ្នា ហើយអង្កញ់ជង្គង់ឆ្ពោះទៅទ្រូងសម្រាប់រយៈពេល ៣ វិនាទី។ ក្រោយមកតម្រង់សន្ធឹងជើងទាំងសងឲ្យត្រង់សម្រាប់រយៈពេល ៣ វិនាទី សឹមអង្កញ់ជង្គង់យឺតៗ និងរុញឆ្ពោះទៅរកទ្រូង ហើយតម្រង់ជើងម្ដងទៀត។ អនុវត្តន៍សារឡើងវិញឲ្យបាន ១០ដង។

    ២. ក្បាច់បង្វិលជង្គង់ ៖ ជាដំបូងត្រូវអង្គុយលើកៅអី បន្ទាប់មករុញអង្កញ់ជង្គង់ឆ្ពោះទៅដើមទ្រូង។ ចាប់ផ្ដើមបង្វិលជើងទាំងសងខាងទៅផ្នែកម្ខាង។ ត្រូវប្រាកដថាជើងទាំងសងខាងធ្វើចលនា (មិនមែនត្រឹមតែម្រាមជើងប៉ុណ្ណោះទេ)។ អនុវត្តន៍ដូចគ្នាសារឡើងវិញឲ្យបាន ១០ ដង សម្រាប់ផ្នែកម្ខាងៗ។

    ១. ក្បាច់កន្ត្រៃ ៖ ជាដំបូងត្រូវអង្គុយលើកៅអី បន្ទាប់មកផ្ដេកខ្នងទៅកាន់កៅអី ហើយប្រើដៃទាំងសងខាងចាប់ទប់កៅអី រួូចសឹមលើជើងឲ្យត្រង់ និងចាប់ផ្ដើមដាក់ជើងគងគ្នាដូចក្នុងរូបភាពបានបង្ហាញ។ ទប់ឲ្យជាប់ក្នុងសភាពបែបនេះសម្រាប់រយៈពេល ១ នាទី៕

    អត្ថបទ ៖ Bee

    ប្រភព​​​ ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay