វិធីទាំង ៣ដែលឆាប់អោយអ្នកបំភ្លេចអតីតគូស្នេហ៍បានលឿនបំផុត
នារីគ្រប់រូបសុទ្ធតែធ្លាប់ឆ្លងកាត់នូវរឿងសប្បាយចិត្ត និងរឿងឈឺចិត្តជាច្រើន ហើយនៅពេលដែលមានរឿងមិនល្អកើតឡើងពួកគេតែងតែចូលចិត្តនៅសម្ងំស្ងៀមមិនព្រមចេញទៅណា រឺក៏មិនព្រមធ្វើអ្វីឡើយ។ ការដែលធ្វើបែបនេះមិនបានធ្វើឲ្យអារម្មណ៍អ្នកល្អប្រសើរនោះទេ ប៉ុន្ដែកាន់តែធ្វើឲ្យយ៉ាប់ខ្លាំងឡើងនិងធ្វើឲ្យអ្នកនឹកគិតតែរឿងមិនសប្បាយចិត្តជារឿយៗ។ ដូចនេះអ្នកគួរតែសាកល្បងធ្វើនូវរឿងទាំង ៣នេះដើម្បីកុំឲ្យនឹកដល់រឿងឈឺចាប់៖
១. ការអានសៀវភៅ៖ អ្នកវិទ្យាសាស្រ្ដបាននិយាយថាការអានសៀវភៅគឺជាវិធីដ៏ល្អជួយឲ្យយើងមានអារម្មណ៍ល្អ ជាពិសេសធ្វើឲ្យយើងមានអារម្មណ៍ស្ងប់មិននឹកគិតដល់រឿងដែលឈឺចាប់កន្លងមក។

២. មើលរឿងស៊េរីចាស់៖ នៅពេលដែលអ្នកពិបាកចិត្ត អ្នកប្រាកដជាមានអារម្មណ៍ធុញធប់កើតឡើងដូចនេះអ្នកគួរតតែងាកមកមើលរឿងស៊ាេរីចាស់ៗដើម្បីបន្ធូរអារម្មណ៍ ហើយអ្នកនឹងនឹកស្រមៃដល់រឿងពីកុមារដែលធ្វើឲ្យអ្នកសប្បាយចិត្តឡើងមកវិញ។

៣. ការរៀបចំផ្ទះ៖ ការរៀបចំផ្ទះគឺជាវិធីដ៏ល្អ ព្រោះបើសិនជាអ្នកនៅទំនេរនឹងធ្វើឲ្យអ្នកនឹកគិតដល់រឿងមិនសប្បាយចិត្តហេតុនេះគួរតែយកពេលមករៀបចំផ្ទះដើម្បីកុំឲ្យមានពេលវេលាគិតដល់រឿងមិនល្អ ហើយក៏អាចចាត់ទុកថាជាការធ្វើលំហាត់ប្រាណផងដែរ៕

អត្ថបទ៖ Sai
ប្រភព៖mthai