ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជប៉ុនផ្តល់ថវិកាជាង៨៩ម៉ឺនដុល្លារអាមេរិក សម្រាប់ការស្ថាបនាប្រព័ន្ធធារាសាស្ត្រសុខភាពមាតានិងទារក និងអនាម័យ ព្រមទាំងការកសាងសមត្ថភាពយុវជន

    BY Khmernote Media February 26, 2020
    ជប៉ុនផ្តល់ថវិកាជាង៨៩ម៉ឺនដុល្លារអាមេរិក សម្រាប់ការស្ថាបនាប្រព័ន្ធធារាសាស្ត្រសុខភាពមាតានិងទារក និងអនាម័យ ព្រមទាំងការកសាងសមត្ថភាពយុវជន

    នៅថ្ងៃទី២៥ ខែកុម្ភៈ រដ្ឋាភិបាលជប៉ុនយល់ព្រមផ្តល់ថវិកា ៨៩០,៤៧១ ដុល្លារអាមេរិកដល់អង្គភាពចំនួន៣ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ថវិកាចំនួន ៨៥,០១៩ ដុល្លារអាមេរិក ផ្តល់ដល់អង្គការមោទនភាពអាស៊ី សមាគមន៍មិត្តព្រះវិហារ-ជប៉ុន សម្រាប់អនុវត្តគម្រោងសាងសង់អាងស្តុកទឹកសម្រាប់លើកកម្ពស់កសិកម្មនៅព្រះវិហារ-ភូមិធម្មជាតិសម្តេចតេជោ។

    ថរិកាចំនួន ៤៥២,៤២៧ ដុល្លារអាមេរិក ផ្តល់ដល់អង្គការ World Vision Japan សម្រាប់អនុវត្តគម្រោងការរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យក្នុងខេត្តព្រះវិហារ (ឆ្នាំទី១) និង ថវិកាចំនួន ៣៥៣,០២៥ ដុល្លារអាមេរិក ផ្តល់ដល់អង្គការកុមារឥតព្រំដែន សម្រាប់អនុវត្តគម្រោងការកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ (ឆ្នាំទី១)។ រដ្ឋាភិបាលជប៉ុនសង្ឃឹមថាជំនួយទាំងនេះនឹងកែលម្អនូវគុណភាពជីវភាពរបស់ប្រជាជនក្នុងតំបន់គម្រោង៕

    ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay