ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនកីឡាករបាល់ទាត់ម្នាក់ពីបទ ឆបោកតាមប្រព័ន្ធបណ្ដាញសង្គម Instagram

    BY Khmernote Media February 26, 2020
    ឃាត់ខ្លួនកីឡាករបាល់ទាត់ម្នាក់ពីបទ ឆបោកតាមប្រព័ន្ធបណ្ដាញសង្គម Instagram

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានចុះសហការណ៍ជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទ ឆបោក (តាមប្រព័ន្ធបណ្ដាញសង្គម Instagram) នៅចំណុចផ្ទះជួលលេខ១៣Eo ផ្លូវ១៨៥ ក្រុម១៧ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    ជនសង្ស័យឈ្មោះ Hama Dou Abdou ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ស្នាក់នៅផ្ទះជួលលេខ១៣Eo ផ្លូវ១៨៥ ក្រុម១៧ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រារាជធានីភ្នំពេញ មានមុខរបរជាកីឡាករបាល់ទាត់ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ចូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay